ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់ លូអ៊ុយសាច់ក្នុង និងស្ដារប្រឡាយនៅស្រុកមោងឫស្សី
បាត់ដំបង៖នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់១.៥ម៉ែត្រគុណ១.៥ ម៉ែត្រ ប្រវែង៣៩០ម៉ែត្រ និងលូអ៊ុយសាច់ក្នុង២ម៉ែត្រគុណ២ម៉ែត្រ ប្រវែង២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង២៨៥ម៉ែត្រ ស្ថិតក្នុងស្រុកមោងឫស្សី។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះការជន់លិចនៅរដូវវស្សា។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងនិងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះបញ្ហាប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងការប្រកបមុខរបកសិកម្មជាដើម ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។ ឯកឧត្តម ណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យនៅតាមទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ Read more










