នគរបាលស្រុកសំពៅលូន បន្តសកម្មភាពសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ដើម្បីសុវត្ថិភាព និងកាត់បន្ថយការកកស្ទះ

​[ខេត្តបាត់ដំបង]៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកវរសេនីយ៍ទោ ទឹមវិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបន្តចុះបេសកកម្មសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាផ្សេងៗក្នុងមូលដ្ឋាន។​សកម្មភាពនេះត្រូវបានធ្វើឡើងជាប្រចាំ ដោយឡែកនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបង្ហាញវត្តមាននៅតាមដងផ្លូវមុខសាលារៀន ដើម្បី៖​ជួយសម្រួលឱ្យក្មួយៗសិស្សានុសិស្សឆ្លងកាត់ផ្លូវ និងចេញពីសាលារៀនដោយសុវត្ថិភាពបំផុត។ រៀបចំសណ្ដាប់ធ្នាប់យានយន្តនៅមុខច្រកចេញ-ចូលសាលា ដើម្បីជៀសវាងការស្ទះចរាចរណ៍ដែលបង្កការរំខានដល់អ្នកដំណើរផ្សេងទៀត។ ​លើកកម្ពស់សីលធម៌ចរាចរណ៍៖ ជាការបង្ហាញនូវគំរូដ៏ល្អ និងការយកចិត្តទុកដាក់របស់មន្ត្រីនគរបាលចំពោះសុខមាលភាពសហគមន៍ ជាពិសេសស្រទាប់យុវវ័យដែលជាទំពាំងស្នងឫស្សី។​អាណាព្យាបាលសិស្ស ក៏ដូចជាមហាជនក្នុងស្រុកសំពៅលូន បានសម្តែងនូវការត្រេកអរ និងកោតសរសើរដល់កម្លាំងនគរបាលដែលតែងតែលះបង់កម្លាំងកាយចិត្ត ចុះជួយសម្រួលការធ្វើដំណើររបស់កូនចៅពួកគេជារៀងរាល់ថ្ងៃ ទោះបីស្ថិតក្នុងស្ថានភាពអាកាសធាតុបែបណាក៏ដោយ។​សកម្មភាពនេះមិនត្រឹមតែជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងចំណងមិត្តភាពរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធថែមទៀតផង។

អធិការនគរបាលស្រុកសំពៅលូន ជំរុញការងារសន្តិសុខ និងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយល្អ

​(បាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំអធិការដ្ឋាន នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុក។​កិច្ចប្រជុំនេះធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីពង្រឹងប្រសិទ្ធភាពការងារសន្តិសុខក្នុងមូលដ្ឋាន។​ លោកអធិការបានប្រគល់វិទ្យុទាក់ទងចំនួន ២០ គ្រឿង ជូនដល់លោកអធិការរង នាយផ្នែក និងនាយប៉ុស្តិ៍ ដើម្បីបង្កើនល្បឿនក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកអធិការបានចាត់តាំងកម្លាំងផ្នែកសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចសំខាន់ៗ រួមមាន ផ្លូវបំបែកត្រាក់ទ័រចាស់ និង ផ្សារបុរីស្រីសុប៉ិន។​ការអប់រំ និងការណែនាំ៖ កម្លាំងសមត្ថកិច្ចបានចុះអប់រំដល់អាជីវករ Read more

ឃាត់ខ្លួនបានហើយ! ជនជាតិចិនដែលបាញ់ស្រ្តីម្នាក់នៅមុខ The Peak រួចរត់គេចខ្លួនទៅខេត្តព្រះសីហនុ

​ភ្នំពេញ÷កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាបន្តបន្ទាប់ក្រោយករណីផ្ទុះអាវុធផ្អើលក្រុងភ្នំពេញ កាលពីយប់មិញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៧:៥០ យប់។​ទីតាំងកើតហេតុ៖ នៅចំណុចមុខអគារ The Peak (ផ្លូវក្រសួងការបរទេស) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ ជនសង្ស័យបានដកកាំភ្លើងបាញ់ទៅលើស្រ្តីរងគ្រោះម្នាក់ ខណៈកំពុងស្ថិតក្នុងរថយន្ត Prius បណ្ដាលឱ្យរងរបួសធ្ងន់ រួចក៏បើករថយន្តរត់គេចខ្លួនបាត់ស្រមោល។ ​ក្រោយទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុច សណ្ឋាគារ DV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​អត្តសញ្ញាណជនសង្ស័យ៖​ឈ្មោះ៖ ZHOU HAO RAN ភេទប្រុស អាយុ ២៥ ឆ្នាំ។​សញ្ជាតិ៖ ចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)។​ស្ថានភាព៖ ពិនិត្យឃើញមាន សារធាតុញៀន Read more

នគរបាលបង្ក្រាបសម្បុកគ្រឿងញៀន និងអាវុធកែច្នៃ ឃាត់ខ្លួនជនសង្ស័យ ៥នាក់

​បាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ រួមជាមួយវត្ថុតាងជាច្រើន។​​ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ស្ថិតនៅចំណុចក្រុមទី១០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​​ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖​ឈ្មោះ រ័ត្ន បូរី (ហៅតក់) ភេទប្រុស អាយុ ២៩ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។​ឈ្មោះ ស្រុឺ ភីសារ ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្នាក់នៅភូមិអូរតាគាំ២)។​ឈ្មោះ អុិន ស្រីមុី (ហៅយួន) ភេទស្រី អាយុ ៤៦ឆ្នាំ Read more

អធិការនគរបាលស្រុកទ្រាំង ចុះជំរុញការផ្តល់សេវាអត្តសញ្ញាណកម្មដល់មូលដ្ឋានឃុំអង្កាញ់

​​ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងជំរុញសកម្មភាពផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង។​សកម្មភាពសំខាន់ៗក្នុងបេសកកម្ម៖​ការផ្តល់សេវាផ្ទាល់៖ ពិនិត្យការបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការផ្តល់សព្វុធថ្មីជូនបងប្អូនប្រជាពលរដ្ឋ។​ការសំណេះសំណាល៖ លោកអធិការបានជួបសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសាធារណៈ ដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។​ការផ្ដាំផ្ញើដល់មន្ត្រីជំនាញ៖ ក្នុងឱកាសនោះ លោកអធិការបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ផ្នែកជំនាញអត្តសញ្ញាណកម្មស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាជូនពលរដ្ឋ ដោយត្រូវធានាឱ្យបាននូវភាពរហ័ស ទាន់ពេលវេលា និងប្រកបដោយក្រមសីលធម៌។​សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅ និងការប្រើប្រាស់តាមតម្រូវការច្បាប់ផ្សេងៗ។ដោយ វង់សុខរដ្ឋា

អាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបករណីគ្រឿងញៀន និងអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ១៦នាក់

​(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាន់កាប់អាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសកលវិទ្យាល័យ UME ភូមិភ្នំកន្ទួត។​វត្ថុតាងដែលដកហូតបានរួមមាន៖​គ្រឿងញៀន៖ ប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ១២ថង់ (ទម្ងន់ ២០,៧៤ក្រាម) និងថ្នាំគ្រាប់ពណ៌ក្រហម (WY) ០៦គ្រាប់។​អាវុធ៖ កាំភ្លើងស្នប់កែច្នៃ ០៣ដើម និងកាំបិតស្នៀត ០១ដើម។​សម្ភារៈផ្សេងៗ៖ ម៉ូតូ ០៦គ្រឿង, ទូរស័ព្ទ ០៩គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។​ក្រោយការសាកសួរ ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។​បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ Read more

​ផ្អើលពេញក្រុងបាត់ដំបង! ករណីគ្រោះថ្នាក់ចរាចរណ៍ រួចយកសពជនរងគ្រោះទៅកប់ចោល និងលាក់ម៉ូតូដើម្បីបំបាត់ភស្តុតាង

​បាត់ដំបង៖ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បន្ទាប់ពីបានរកឃើញសាកសពបុរសម្នាក់ ដែលគេសង្ស័យថាជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានភាគីខាងរថយន្តបង្ក យកសាកសពទៅកប់ចោល និងលាក់ម៉ូតូទុក ដើម្បីបិទបាំងការពិត។​​ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្លូវហៃវេ ក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ​តាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា៖ ​គេសង្ស័យថាជាករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តស៊ីណា (Sienna) និង ម៉ូតូ មួយគ្រឿង។ ក្រោយកើតហេតុ ជនបង្កមិនត្រឹមតែមិនឈប់ទទួលខុសត្រូវនោះទេ ប៉ុន្តែបែរជាមានចិត្តសាហាវឃោរឃៅ ដោយបានយកសាកសពជនរងគ្រោះទៅកប់ចោលក្នុងបំណងបំបាត់ភស្តុតាង  ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ក៏ត្រូវបានគេសែងយកទៅលាក់ទុកនៅកន្លែងផ្សេង ដើម្បីកុំឱ្យសមត្ថកិច្ចតាមដានរកឃើញ។​ការពិនិត្យ និងចំណាត់ការសមត្ថកិច្ច​នៅព្រឹកថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព និងជុំវិញកន្លែងដែលជនបង្កបានលាក់ទុកភស្តុតាង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនបង្ក និងស្វែងរកចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។

រកឃើញក្មេងស្រីដែលត្រូវបានបុរសម្នាក់លួចបីចេញពីមុង ខណៈកំពុងគេងជាមួយឪពុក

​រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីមានករណីបុរសម្នាក់បានធ្វើសកម្មភាពចូលទៅលួចបីក្មេងស្រីម្នាក់ចេញពីមុង ក្នុងខណៈពេលដែលកុមារីរងគ្រោះកំពុងដេកលង់លក់ជាមួយឪពុក នៅម្ដុំរង្វង់មូលគល់ស្ពានជ្រោយចង្វារ។ ​សេចក្តីលម្អិតនៃហេតុការណ៍​យោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោងជាង ៦ ព្រឹកមកម្ល៉េះ។ កុមារីរងគ្រោះត្រូវបានជនមិនស្គាល់មុខ បើកមុងរួចបីយកចេញទៅបាត់ ធ្វើឱ្យមានការឆោឡោ និងបារម្ភយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ និងសមត្ថកិច្ច។ ​ការរកឃើញកុមារីរងគ្រោះ​ក្រោយពីការបាត់ខ្លួនអស់រយៈពេលជិត ៣ ម៉ោង គឺនៅវេលាម៉ោងប្រមាណជា ៩ ព្រឹក ថ្ងៃដដែលនេះ បងប្អូនប្រជាពលរដ្ឋបានប្រទះឃើញក្មេងស្រីរូបនោះ នៅតាមបណ្ដោយផ្លូវជាតិលេខ ១។ ដោយមានការសង្ស័យ និងមើលឃើញពីភាពមិនប្រក្រតី អ្នកដែលបានប្រទះឃើញក៏បានរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច។​​បច្ចុប្បន្ន កុមារីរងគ្រោះត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ និងនាំមកដល់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និរោធហើយ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅផ្ទះវិញ ក៏ដូចជាបន្តនីតិវិធីសាកសួរស្វែងរកជនសង្ស័យដែលបាននាំក្មេងស្រីចេញមក។

​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលរងរបួសក្នុងសមរភូមិ

​(បន្ទាយមានជ័យ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខមន្ត្រីក្រោមឱវាទ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ១,០០០,០០០ រៀល ជូនដល់ លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកកឋិន។ ​បច្ចុប្បន្ន លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ កំពុងសម្រាកព្យាបាលរបួសជើង (ដែលរងគ្រោះក្នុងសមរភូមិ) នៅគេហដ្ឋានក្នុងភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ក្រោយចេញពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ ​ក្នុងឱកាសនោះ លោកស្នងការខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ព្រមទាំងបានជូនពរឱ្យរូបលោកឆាប់ជាសះស្បើយ ដើម្បីត្រលប់មកបន្តបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋក្នុងអង្គភាពវិញ។ ​ជាការឆ្លើយតប លោកអនុសេនីយ៍ត្រី គៀត Read more

ពិតជារឿងមួយដែលគួរឱ្យតក់ស្លុ សូមជួយចែករំលែកបន្ត ដើម្បីជួយរកកុមារីម្នាក់ដែលត្រូវបានគេលួចយកទៅបាត់

​ភ្នំពេញ៖ មានករណីបង្កឱ្យមានការភ្ញាក់ផ្អើល និងក្ដុកក្ដួលចិត្តបំផុតមួយ បានកើតឡើងនៅក្បែរ រង្វង់មូលតាព្រហ្ម តំបន់ជ្រោយចង្វារ កាលពីវេលាម៉ោងប្រហែល ៥:០០ ព្រឹក ទាបភ្លឺ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ​តាមប្រភពព័ត៌មានបានឱ្យដឹងថា កុមារីរងគ្រោះ និងឪពុក គឺជាអ្នកដំណើរដែលបានសុំម្ចាស់ទីតាំងនៅក្បែររង្វង់មូលតាព្រហ្ម ដើម្បីសម្រាកស្នាក់នៅបណ្ដោះអាសន្ន ក្នុងគោលបំណងបន្តដំណើរទៅកាន់ខេត្តកំពង់ចាម។ ប៉ុន្តែជាអកុសល នៅវេលាម៉ោងកើតហេតុ ស្រាប់តែមានជនមិនស្គាល់មុខ បានធ្វើសកម្មភាព “លបបើកមុង” រួចលួចយកកុមារីទៅបាត់ស្រមោល ខណៈពេលដែលឪពុកកំពុងលង់លក់ក្នុងដំណេក។ ​ចំណាត់ការបច្ចុប្បន្ន៖​ ឪពុកក្មេងស្រីរងគ្រោះ រួមជាមួយម្ចាស់ទីតាំង បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរួចរាល់ហើយ ដើម្បីសុំអន្តរាគមន៍ស្វែងរកជាបន្ទាន់។​ការអំពាវនាវ៖ សូមបងប្អូនប្រជាពលរដ្ឋដែលបានឃើញភិនភាគក្មេងស្រី ឬមានតម្រុយអំពីជនសង្ស័យដែលធ្វើសកម្មភាពនៅក្បែរតំបន់រង្វង់មូលតាព្រហ្ម ជ្រោយចង្វារ កាលពីព្រឹកមិញនេះ មេត្តាផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត។