ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ

បាត់ដំបង÷នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូDBST ប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម០,៥ម៉ែត្រសងខាង និងសំណង់សិល្បការ្យចាប់ពីគីឡូម៉ែត្រ២៩៩+៩៥០ដល់គីឡូម៉ែត្រ៣០១+៩៥០ និងស្ថាបនាប្រព័ន្ធលូបណ្ដោយផ្លូវដោយដាក់លូមូលមុខកាត់១ម៉ែត្រ និងអណ្ដូងលូ(រឺហ្គា)បេតុងសរសៃដែកទំហំ១,៦ម៉ែត្រចំនួន៦០កន្លែង ប្រវែងសរុប១ ៥០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ២៩៨+៧០០ដល់គីឡូម៉ែត្រ៣០០+២០០ ខាងស្ដាំលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សុខ លូ បានណែនាំមន្ទីរសាធារណការសហការជាមួយមន្ទីរដែនដីចុះវាស់វែងកំណត់ដីចំណីផ្លូវឱ្យបានច្បាស់លាស់សំដៅទប់ស្កាត់ការរំលោភដីចំណីផ្លូវដើម្បីដាំដើមឈើ រៀបចំផ្លូវថ្មើជើង ផ្លូវជិះកង់ និងបំពាក់ភ្លើងបំភ្លឺផ្លូវទៅថ្ងៃអនាគត។ ឯកឧត្តមអភិបាលខេត្តបានរំលេចពីការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើសំណង់ផ្សេងៗដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅក្នុងក្រុងបាត់ដំបងដើម្បីបើកផ្លូវឱ្យបានធំទូលាយសម្រាប់ជាប្រយោជន៍កូនចៅជំនាន់ក្រោយ លើកកម្ពស់សោភ័ណភាពទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍។ ឯកឧត្តមណែនាំដល់អាជ្ញាធរដែលកំពុងអនុវត្តន៍យុទ្ធនាការរំដោះដីចំណីផ្លូវគឺដាច់ខាតមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ពោលគឺរំដោះយកតែដីចំណីផ្លូវសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ។

អនុសាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍និងព្រះសង្ឃនាំយកអំណោយចុះប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ១គ្រួសារ នៅឃុំបល្ល័ង្ក

(កំពង់ធំ)៖ លោក ឃន ចាន់ថៃ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ និងព្រះសង្ឃ រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយចុះប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយសារភ្លើងឆេះផ្ទះកាលពីយប់មិញចំនួន១គ្រួសារ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នាឱកាសនោះក្រៅពីការនាំយកអំណោយប្រគល់ជូនហើយនោះ លោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះ។ លោកបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ពេលចេញដំណើរទៅណាមកណាត្រូវប្រុងប្រយ័ត្នពិនិត្យមើល ភ្លើងចង្ក្រាន ភ្លើងធូបទៀនឱ្យបានត្រឹមត្រូវ ដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ។ សូមរក្សាសុខភាពឱ្យបានត្រឹមត្រូវ ព្រោះរដូវនេះជារដូវរងារធ្វើឱ្យប៉ះពាល់ដល់សុខភាព ហាត់ប្រាណឱ្យបានទៀងទាត់ និងរក្សាអនាម័យ ៣ប្រការគឺ(ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត)។ គួរបញ្ជាក់ថាម្ចាស់ផ្ទះឈ្មោះ ពេជ្រ ជានាម  ត្រូវបានភ្លើងឆេះម៉ោង ៨:៤៥ នាទី Read more

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អប់រំម្ចាស់ផេក «ក្មេងស្រុកស្រែ» និងក្មេងទំនើង ៨នាក់ ក្រោយបង្ហោះខ្លឹមសារប៉ះពាល់សង្គម

​ស្ទឹងត្រែង៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងដោយមានការណែនាំពីអភិបាលខេត្ត កម្លាំងជំនាញព័ត៌មានវិទ្យាបានបើកការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណ និងនាំខ្លួនម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ក្មេងស្រុកស្រែ» ព្រមទាំងបក្ខពួកជាក្មេងទំនើងសរុបចំនួន ០៨ នាក់។​ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមខាងលើបានបង្ហោះរូបភាព និងខ្លឹមសារដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់ខេត្តស្ទឹងត្រែង។​វិធានការដែលបានអនុវត្ត៖​ការអប់រំ៖ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំជាលើកទី១ ដល់យុវជនទាំង ០៨ នាក់។​ការធានា៖ អនុញ្ញាតឱ្យអាណាព្យាបាលមកធ្វើការធានា ដើម្បីយកទៅអប់រំបន្តនៅតាមផ្ទះ។​ប្រតិបត្តិការនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីតាមបណ្តាញសង្គម ដែលអាចបង្កភាពវឹកវរក្នុងសង្គម។ដោយ លោកអ៊ុង វ៉ាន់

សមត្ថកិច្ចស្រុកកំរៀង ស្ទាក់ឃាត់រថយន្តដឹកសាកសពបុរសម្នាក់ ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់នៅខេត្តប៉ៃលិន

​[ខេត្តបាត់ដំបង]៖ កម្លាំងនគរបាល និងកងរាជអាវុធហត្ថស្រុកកំរៀង បានបើកប្រតិបត្តិការបង្ក្រាប និងស្ទាក់ឃាត់រថយន្តមួយគ្រឿងដែលដឹកសាកសពបុរសម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវ ចេញពីទឹកដីខេត្តប៉ៃលិន។​១. ព័ត៌មាននៃកិច្ចប្រតិបត្តិការ​ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០១:៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឃាត់ទុក៖​រថយន្ត៖ ម៉ាក Starex ពណ៌ស ស្លាកលេខ ភ្នំពេញ 2AV-3067។​អ្នកបើកបរ៖ ឈ្មោះ វិញ លឿត ភេទប្រុស អាយុ ៣៤ឆ្នាំ (មកពីខេត្តបន្ទាយមានជ័យ)។​សាកសពជនរងគ្រោះ៖ ឈ្មោះ ប៉ែន សុវណ្ណ ភេទប្រុស អាយុ ៤៣ឆ្នាំ (ស្លាប់ដោយសាររងការបាញ់សម្លាប់)។​២. ការបំភ្លឺពីអ្នកបើកបរ​តាមចម្លើយសារភាពបឋមរបស់ឈ្មោះ វិញ Read more

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្រុមចោរកាច់សោរកម៉ូតូ និងបក្ខពួក ៩នាក់ ទៅតុលាការ

​ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៩នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ), ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន។​ដំណើររឿង និងការបង្ក្រាប៖​ដើមចម៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីបាត់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ មួយគ្រឿង នៅក្រុងប៉ោយប៉ែត ដែលជារបស់ជនរងគ្រោះឈ្មោះ យ៉ាន សុផាន់នី។​ការឃាត់ខ្លួន៖ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដំបូង ២នាក់។ តាមរយៈចម្លើយសារភាព កម្លាំងជំនាញបានបន្តរហូតដល់ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងខេត្តប៉ៃលិន ដោយឃាត់ខ្លួនបក្ខពួកសរុបបានចំនួន ៩នាក់។​វត្ថុតាងដកហូត៖ ម៉ូតូហុងដាឌ្រីមរបស់ជនរងគ្រោះ (បានប្រគល់ជូនវិញ) រួមទាំងម៉ូតូផ្សេងទៀតចំនួន ៤គ្រឿង និងផ្លាកលេខមួយចំនួន។​ចំណាត់ការច្បាប់៖​ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន Read more

នគរបាលខណ្ឌចំការមន ឃាត់ខ្លួនក្មេងទំនើង ០៨នាក់ ករណីបង្ហោះ និងជ្រេម៉ូតូបង្កអសន្តិសុខតាមដងផ្លូវ

​(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមដ្មេងទំនើងចំនួន ០៨នាក់ ពាក់ព័ន្ធនឹងសកម្មភាពជិះម៉ូតូបោះបោល បង្ហោះ និងជ្រេគ្នាយ៉ាងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដែលបង្កឱ្យមានការរំខាន និងគ្រោះថ្នាក់ដល់អ្នកដំណើរ។​សេចក្តីរាយការណ៍ពីហេតុការណ៍​កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ០៤គ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។​អត្តសញ្ញាណក្មេងទំនើងទាំង ០៨នាក់​យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖១. ឈ្មោះ ដែន រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ (សិស្ស)២. ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ (បុគ្គលិកដឹកជញ្ជូន)៣. Read more

នគរបាលខេត្តស្ទឹងត្រែង បង្ក្រាបក្រុមក្មេងទំនើងលួចកាត់ខ្សែភ្លើង និងទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យ ៥ នាក់

​ខេត្តស្ទឹងត្រែង៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីលួច (កាត់ខ្សែភ្លើង), ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់។​អត្តសញ្ញាណជនសង្ស័យ៖​១. ឈ្មោះ កែវ លីកូ ភេទប្រុស អាយុ ២១ ឆ្នាំ (មុខរបរមិនពិតប្រាកដ)។២. ឈ្មោះ អុី សុវី (ហៅជីប) ភេទប្រុស អាយុ ២៧ ឆ្នាំ (មុខរបរមិនពិតប្រាកដ)។៣. ឈ្មោះ ឡំ សម្បត្តិ (ហៅចិ) ភេទប្រុស Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស តែងតាំងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធិការ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន។ បន្ទាប់ពីទទួលបានការប្រកាសតែងតាំងថ្មី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍សម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញាចិត្តគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ត ជនកម្ពុជា ដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមឱ្យរីកចម្រើនបន្ថែមទៀត Read more

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អមដំណើររដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរនគរបាល យី សុថាត់ ដែលបានពលីក្នុងបុព្វហេតុជាតិ

​ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។​ការលះបង់ដ៏ខ្ពង់ខ្ពស់ដើម្បីមាតុភូមិ​លោកវរសេនីយ៍ទោ យី សុថាត់ គឺជាវីរនគរបាលមួយរូបដែលបានរងរបួសធ្ងន់ត្រង់ផ្នែកក្បាល ដោយសារអំបែងគ្រាប់ផ្លោងក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅសមរភូមិបឹងត្រកូន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បន្ទាប់ពីបានខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យអស់រយៈពេលជាច្រើនខែ លោកបានទទួលមរណភាពកាលពីវេលាម៉ោង ១២:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភៈ Read more

អគ្គិភ័យឆាបឆេះរោងសិប្បកម្មកែច្នៃឈើយ៉ាងសន្ធោសន្ធៅនៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាលអន្តរាគមន៍រំលត់ទាន់ពេល

​ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅទីតាំងសិប្បកម្មកែច្នៃចម្លាក់ឈើ (គល់ឈើ) មួយកន្លែង ដែលមានទំហំ ៤០ម៉ែត្រ គុណ ៤០ម៉ែត្រ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។​សកម្មភាពអន្តរាគមន៍៖​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹកនាំកម្លាំងជំនាញសរុបចំនួន ៥០នាក់ ចុះអន្តរាគមន៍ជាបន្ទាន់។ ប្រតិបត្តិការនេះមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។​មធ្យោបាយប្រើប្រាស់៖​កម្លាំងចម្រុះបានប្រើប្រាស់គ្រឿងចក្រ និងរថយន្តទឹកសរុបចំនួន ១៧គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៧៣ធុង រួមមាន៖​រថយន្តទឹករបស់ស្នងការដ្ឋាននគរបាលខេត្ត​រថយន្តទឹកបណ្តាក្រុមហ៊ុនកាស៊ីណូក្នុងតំបន់​រថយន្តទឹករបស់ក្រុមសង្គ្រោះស្ម័គ្រចិត្ត​លទ្ធផល៖​ដោយមានការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់ភ្លើងឱ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៤:០០ Read more