ខេត្តស្ទឹងត្រែង៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីលួច (កាត់ខ្សែភ្លើង), ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់។
អត្តសញ្ញាណជនសង្ស័យ៖
១. ឈ្មោះ កែវ លីកូ ភេទប្រុស អាយុ ២១ ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
២. ឈ្មោះ អុី សុវី (ហៅជីប) ភេទប្រុស អាយុ ២៧ ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
៣. ឈ្មោះ ឡំ សម្បត្តិ (ហៅចិ) ភេទប្រុស អាយុ ២២ ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
៤. ឈ្មោះ វ៉ុន សាយណុន ភេទប្រុស អាយុ ១៧ ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
៥. ឈ្មោះ ពៅ សុម៉ាលី ភេទប្រុស អាយុ ៥២ ឆ្នាំ (ជាប់ចោទករណីទទួលផលចោរកម្ម)។
វត្ថុតាងដែលដកហូតបាន៖
ទូរសព្ទដៃម៉ាក ViVO ចំនួន ០២ គ្រឿង
ទូរសព្ទដៃម៉ាក IPHONE ចំនួន ០២ គ្រឿង
ស្ថានភាពបច្ចុប្បន្ន៖ ជនសង្ស័យទាំង ០៥ នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់។ដោយ លោក អ៊ុង វ៉ាន់


