ពិតជារឿងមួយដែលគួរឱ្យតក់ស្លុ សូមជួយចែករំលែកបន្ត ដើម្បីជួយរកកុមារីម្នាក់ដែលត្រូវបានគេលួចយកទៅបាត់

ភ្នំពេញ៖ មានករណីបង្កឱ្យមានការភ្ញាក់ផ្អើល និងក្ដុកក្ដួលចិត្តបំផុតមួយ បានកើតឡើងនៅក្បែរ រង្វង់មូលតាព្រហ្ម តំបន់ជ្រោយចង្វារ កាលពីវេលាម៉ោងប្រហែល ៥:០០ ព្រឹក ទាបភ្លឺ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦

​តាមប្រភពព័ត៌មានបានឱ្យដឹងថា កុមារីរងគ្រោះ និងឪពុក គឺជាអ្នកដំណើរដែលបានសុំម្ចាស់ទីតាំងនៅក្បែររង្វង់មូលតាព្រហ្ម ដើម្បីសម្រាកស្នាក់នៅបណ្ដោះអាសន្ន ក្នុងគោលបំណងបន្តដំណើរទៅកាន់ខេត្តកំពង់ចាម។ ប៉ុន្តែជាអកុសល នៅវេលាម៉ោងកើតហេតុ ស្រាប់តែមានជនមិនស្គាល់មុខ បានធ្វើសកម្មភាព “លបបើកមុង” រួចលួចយកកុមារីទៅបាត់ស្រមោល ខណៈពេលដែលឪពុកកំពុងលង់លក់ក្នុងដំណេក។

​ចំណាត់ការបច្ចុប្បន្ន៖
​ ឪពុកក្មេងស្រីរងគ្រោះ រួមជាមួយម្ចាស់ទីតាំង បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរួចរាល់ហើយ ដើម្បីសុំអន្តរាគមន៍ស្វែងរកជាបន្ទាន់។
ការអំពាវនាវ៖ សូមបងប្អូនប្រជាពលរដ្ឋដែលបានឃើញភិនភាគក្មេងស្រី ឬមានតម្រុយអំពីជនសង្ស័យដែលធ្វើសកម្មភាពនៅក្បែរតំបន់រង្វង់មូលតាព្រហ្ម ជ្រោយចង្វារ កាលពីព្រឹកមិញនេះ មេត្តាផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត។