ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង បានដឹកនាំប្រតិភូអមដំណើរ រួមមានលោកមេបញ្ជាការរង និងលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ សរុបចំនួន ០៦រូប ចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ (គ៨) នៃសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ខ្លឹមសារសំខាន់ៗនៃកម្មវិធីរួមមាន៖ការផ្សព្វផ្សាយច្បាប់៖ ផ្តោតសំខាន់លើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។ការចូលរួមពីថ្នាក់ដឹកនាំ៖ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញា, Read more








