​អាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីហិង្សា និងរក្សាទុកអាវុធខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ បញ្ជូនទៅតុលាការ

(តាកែវ)៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ឡុង សិកា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសយ៉ាងក្តៅគគុក ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២ករណី ផ្សេងគ្នា។
​ប្រតិបត្តិការដ៏ជោគជ័យនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ ដោយមានការសហការយ៉ាងស្អិតរមួតរវាង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងស្រុកបាទី។
​១. បង្ក្រាបករណីហិង្សាដោយចេតនា (ស្រុកសំរោង)
​កាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖
ឈ្មោះ លី ដេវីត ភេទប្រុស អាយុ ២១ឆ្នាំ (កម្មកររោងចក្រ)។
ឈ្មោះ សឿង ណុច (ហៅឃ្មឹប) ភេទប្រុស អាយុ ១៦ឆ្នាំ (កម្មកររោងចក្រ)។
វត្ថុតាងដកហូត៖ ម៉ូតូ ០១គ្រឿង, មួកសុវត្ថិភាព ០១ និងខ្សែក្រវ៉ាត់ ០១ ដែលប្រើប្រាស់ក្នុងសកម្មភាពបង្កជម្លោះ។
​២. បង្ក្រាបករណីរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត (ស្រុកបាទី)
​បន្តបន្ទាប់មកទៀត នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបានឆ្មក់ចូលបង្ក្រាបនៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់បន្ថែមទៀត (អាយុចន្លោះពី ១៦ ដល់ ២០ឆ្នាំ) ដែលបានលួចលាក់រក្សាទុកអាវុធខុសច្បាប់ បង្កការអសន្តិសុខក្នុងមូលដ្ឋាន។ ដោយលោក មុតចិត្រា ប្រម៉ាញ់ជាយដែន