ភ្នំពេញ៖ លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមអាជីវករ និងមជ្ឈដ្ឋានទូទៅ ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចតួនាទី ដើម្បីបង្កើតបណ្ដាញ “ជម្រិត” យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ក្រោមផ្លាកកំណែទម្រង់សេដ្ឋកិច្ច។
ចំណុចអវិជ្ជមាន និងភាពមិនប្រក្រតីសំខាន់ៗ៖
ការប្រើប្រាស់ជនស៊ីវិលជា “ភ្នាក់ងារស្រមោល”៖ លោក នូ ស៊ីថា ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយមនុស្សជំនិត និងជនស៊ីវិលឱ្យតាមដានឡានដឹកទំនិញគ្រប់ច្រកល្ហក។ នេះគឺជាទង្វើខុសច្បាប់ដែលយកជនស៊ីវិលមកប្រើប្រាស់ក្នុងកិច្ចការរដ្ឋ ដើម្បីដើរគាបសង្កត់ឈ្មួញ និងជម្រិតទារលុយក្រៅផ្លូវការ។
លុយចូលហោប៉ៅច្រើនជាងចូលរដ្ឋ៖ ប្រភពពីក្រុមឈ្មួញបានទម្លាយថា សកម្មភាពរបស់ក្រុមលោក នូ ស៊ីថា គឺផ្តោតលើការចរចាប្រមូលលុយជាខែ និងលុយតាមដងផ្លូវ ដែលភាគច្រើននៃចំណូលទាំងនោះមិនបានហូរចូលហិបថវិកាជាតិឡើយ ប៉ុន្តែបែជាក្លាយជាទ្រព្យសម្បត្តិមហាសាល មានទាំងភូមិគ្រឹះ និងឡានស៊េរីទំនើបសម្រាប់រូបលោកទៅវិញ។
ការធ្វើទុក្ខបុកម្នេញអាជីវករតូចតាច៖ ក្រៅពីការចរចាជាមួយឈ្មួញធំៗ ក្រុមមន្ត្រីក្រោមឱវាទលោក នូ ស៊ីថា ក៏ត្រូវបានគេស្គាល់ថាជា “ពែ” ដែលចាំជញ្ជក់ឈាមអាជីវករតូចតាច សូម្បីទំនិញបន្តិចបន្តួចក៏មិនលើកលែង ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាជាញឹកញាប់នៅតាមព្រំដែន (ដូចជាករណីនៅប៉ោបែត។
សំណួរទៅកាន់ស្ថាប័នពាក់ព័ន្ធ៖
តើការមានទ្រព្យសម្បត្តិហូរហៀរមិនសមាមាត្រនឹងប្រាក់ខែរបស់មន្ត្រីគយរូបនេះ កើតចេញពីភាពស្មោះត្រង់ ឬជាលទ្ធផលនៃអំពើពុករលួយជាប្រព័ន្ធ? ប្រជាពលរដ្ឋ និងអ្នករកស៊ី កំពុងរង់ចាំមើលថា តើអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងមានចំណាត់ការបែបណា ចំពោះសកម្មភាព “ជញ្ជក់ឈាម” រាស្ត្រក្រោមលេសរកចំណូលជូនជាតិ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។

