ស្រុកសំពៅលូន៖ ដើម្បីធានាបាននូវភាពសុខសាន្ត និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចិន និងវៀតណាម ឆ្នាំ២០២៦ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ កងកម្លាំងនគរបាលស្រុកសំពៅលូន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
នៅព្រឹកថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អ៊េងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចាត់តាំងឱ្យ លោកវរសេនីយ៍ទោ គង់ តូ អធិការរងទទួលផែនការងារសេនាធិការ ដឹកនាំ
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអធិការរងផែនជំនាញពាក់ព័ន្ធ, លោក-លោកស្រី នាយ_នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ឃុំ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកសំពៅលូន។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលស្រុកសំពៅលូនតែងតែបង្ហាញនូវ៖
ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់៖ មិនថាថ្ងៃឈប់សម្រាក ឬពិធីបុណ្យទាន កងកម្លាំងយើងតែងតែឈរជើងនៅសមរភូមិសន្តិសុខ ដើម្បីសេចក្តីសុខរបស់ប្រជាជន។
សាមគ្គីភាព និងវិន័យ៖ ការសហការគ្នាយ៉ាងល្អរវាងផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលទាំង ៦ឃុំ គឺជាគ្រឹះដ៏រឹងមាំក្នុងការបង្ក្រាប និងបង្ការរាល់បាតុភាពអសកម្មនានា។
ការយកចិត្តទុកដាក់លើសុវត្ថិភាពមូលដ្ឋាន៖ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់នេះ សបញ្ជាក់ឱ្យឃើញពីការគិតគូរខ្ពស់ចំពោះសុវត្ថិភាព ទ្រព្យសម្បត្តិ និងសណ្តាប់ធ្នាប់ចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
តាមរយៈកិច្ចប្រជុំនេះ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីត្រៀមឆ្លើយតបចំពោះសភាពការណ៍នានា ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ឱ្យប្រារព្ធពិធីបុណ្យប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយបំផុត។
“នគរបាល និងប្រជាជន ជាធ្លុងមួយ ដើម្បីភូមិ-ឃុំ មានសុវត្ថិភាព”។ដោយលោកមុតចិត្រាប្រម៉ាញ់ជាយដែន

