នគរបាលស្រុកសង្កែ បង្ក្រាបមុខសញ្ញាចោរប្លន់យ៉ាងសាហាវ ដែលប្រើល្បិចរាយខ្សែលួសកាត់ផ្លូវ និងធាក់ម៉ូតូជនរងគ្រោះ
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសង្កែ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ដោយប្រើវិធីសាស្ត្រគ្រោះថ្នាក់បំផុត គឺការធាក់ម៉ូតូឱ្យដួល និងការរាយខ្សែលួសកាត់ផ្លូវ។កិច្ចប្រតិបត្តិការ និងការឃាត់ខ្លួនអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ធាវិសា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ។វត្ថុតាងដែលដកហូតបានរួមមាន៖ម៉ូតូចាស់ចំនួន ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)ទូរស័ព្ទដៃចំនួន ០២គ្រឿង (ជារបស់ជនរងគ្រោះ)សកម្មភាពបង្កហេតុតាមចម្លើយសារភាព ជនសង្ស័យបានធ្វើសកម្មភាពចំនួន ២ ករណីធំៗ៖ករណីប្លន់ (៩ កុម្ភៈ ២០២៦)៖ នៅចំណុចភូមិនរា Read more






