តើអង្គភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យសំណុំរឿងមេគយចល័តច្រកតំបន់ដូង លោក ឆេង សាវិន ដែលរងការចោទថាបើកដៃឱ្យទំនិញគេចពន្ធហូរចូលកម្ពុជាបានយ៉ាងរលូនឬទេ?
ស្វាយរៀង៖ លោក ឆេង សាវិន មេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង ក្នុងស្រុករមាសហែក កំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន និងក្រុមអាជីវករជុំវិញការដឹកនាំដែលពោរពេញដោយភាពមិនប្រក្រតី និងការឃុបឃិតឱ្យមានការនាំចូលទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យ។ប្រភពផ្ទៃក្នុងបង្ហើបថា លោក ឆេង សាវិន បានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាខ្នងបង្អែកដើម្បីបិទបាំងសកម្មភាពប្រមូលលុយខុសច្បាប់របស់ខ្លួន។មានការដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិល ចាំរាប់ក្បាលឡានប្រមូលលុយពីក្រុមឈ្មួញទាំងយប់ទាំងថ្ងៃ ជាថ្នូរនឹងការមិនត្រួតពិនិត្យទំនិញឱ្យបានត្រឹមត្រូវ។ ទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ និងបន្លែផ្លែឈើខូចគុណភាពពីប្រទេសវៀតណាម ត្រូវបានអនុញ្ញាតឱ្យឆ្លងដែនយ៉ាងរលូន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលថវិកាជាតិ និងសុខភាពសាធារណៈ។ការគាបសង្កត់អាជីវករតូចតាច ក្រុមអាជីវករបានត្អូញត្អែរថា ពួកគេត្រូវចំណាយលុយលើតុក្រោមតុអស់ប្រាក់រាប់លានរៀល ទើបអាចដឹកទំនិញទៅដល់គោលដៅ ដែលធ្វើឱ្យរបររកស៊ីសឹងតែគ្មានចំណេញ។អាស្រ័យហេតុនេះ សាធារណជនសូមគោរពស្នើសុំដល់៖ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ឯកឧត្តម ឱម យ៉ិនទៀង Read more





