ចប់បាត់! នាយប៉ុស្តិ៍នគរបាលព្រៃជ្រូក ត្រូវផ្អាកការងារភ្លាមៗ ក្រោយលេចឮ ព័ត៌មានលួចដោះលែង បងសៀង មេល្បែងដ៏ល្បីនៅសៀមរាប

​ខេត្តសៀមរាប÷លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចចេញដីកាផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ត្រី គិន លឿង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃជ្រូក នៃអធិការដ្ឋាននគរបាលស្រុកពួក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងខ្លាំងជុំវិញករណីដោះលែងមេល្បែង។​យោងតាមលិខិតលេខ ១៩៣២/២៦ នបខ.សរ ការសម្រេចអនុវត្តវិន័យនេះ ធ្វើឡើងក្នុងមូលហេតុ ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។ លោកវរសេនីយ៍ត្រី គិន លឿង ត្រូវបានតម្រូវឱ្យមកបង្ហាញមុខនៅអធិការដ្ឋាននគរបាលស្រុកពួកជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំការសម្រេចជាថ្មី។​ការដកបញ្ឈរជើងមន្ត្រីជាន់ខ្ពស់រូបនេះ បានកើតឡើងក្រោយពេលមានការផ្សព្វផ្សាយព្រោងព្រាតថា បុគ្គលឈ្មោះ បង សៀង ដែលគេស្គាល់ថាជាមេល្បែងអាប៉ោងដ៏ល្បីក្នុងតំបន់ ត្រូវបានសមត្ថកិច្ចស្រុកពួកបង្ក្រាប និងឃាត់ខ្លួនរួមជាមួយបក្សពួកសរុប ៧ នាក់ រួចប្រគល់ឱ្យប៉ុស្តិ៍រដ្ឋបាលព្រៃជ្រូកជាអ្នកចាត់ការបន្ត។ ក៏ប៉ុន្តែ អ្វីដែលបង្កឱ្យមានការភ្ញាក់ផ្អើលនោះ គឺមេល្បែងរូបនេះ បែរជាអាចគេចខ្លួនបាត់ដោយសុវត្ថិភាព ដែលនាំឱ្យមានការសង្ស័យថា Read more

ស្ថានីយជញ្ជីងថ្លឹងផ្លូវជាតិលេខ១ ក្រុងបាវិតរងការរិះគន់ថា ក្លាយជាកន្លែងថ្លឹងលុយជំនួសការថ្លឹងរថយន្ត ខណៈមន្ត្រីរងការចោទប្រកាន់ថាបង្ខំចំរិតយកលុយកាហ្វេពីម្ចាស់ឡាន

​ខេត្តស្វាយរៀង÷ ភាពមិនប្រក្រតីនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត កំពុងក្លាយជាប្រធានបទក្ដៅគគុក បន្ទាប់ពីក្រុមអាជីវករ និងអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងត្រង់ចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ ពួកគេបានអះអាងថា ជញ្ជីងរដ្ឋមួយនេះ កំពុងប្រែក្លាយទៅជា «ជញ្ជីងថ្លឹងលុយ» ជាងការអនុវត្តច្បាប់បច្ចេកទេស។​យោងតាមប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញតូចធំ បានទម្លាយឱ្យដឹងថា ការឆ្លងកាត់ស្ថានីយជញ្ជីងនៅចំណុចខាងលើ ប្រៀបដូចជាការជាប់អន្ទាក់លុយកាក់។ អ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្តបំផុតនោះគឺ ទោះបីជារថយន្តដឹកមិនលើសទម្ងន់កំណត់ក៏ដោយ ក៏មន្ត្រីប្រចាំការនៅតែប្រើល្បិចរកនឹកចំណុចខ្វះខាត ឬសុំលុយ «ថ្លៃបាយ ទឹក និងកាហ្វេ» ជាប្រចាំរហូតក្លាយជាទម្លាប់ពុករលួយដ៏អាក្រក់។​អាជីវករម្នាក់បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ ពួកគាត់ខំព្យាយាមគោរពច្បាប់ប៉ុន្តែមន្ត្រីជញ្ជីងបែរជាមិនគោរពតួនាទីខ្លួនឯងទៅវិញ ការពាក្យសុំលុយក្រៅផ្លូវការនេះ បានបង្ករសម្ពាធយ៉ាងខ្លាំងដល់ ការរកស៊ីរបស់ពួកគាត់។​ដោយសារតែទ្រាំទ្រនឹងការជម្រិតទារលុយមិនចេះចប់មិនចេះហើយ អ្នកបើកបរមួយចំនួនធំបានសម្រេចចិត្តបើកបរគេចវាងតាមផ្លូវលំ ឬផ្លូវតូចៗក្នុងភូមិវិញ។ ទង្វើនេះមិនត្រឹមតែបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងស្ពានតូចៗដែលមិនមានសមត្ថភាពទ្រទម្ងន់រថយន្តធំៗ ដែលនេះគឺជាការខាតបង់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។​មហាជនកំពុងដាក់សំណួរទៅកាន់ លោកយន់ រស្មី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង Read more

អញ្ជើញថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្រុកបាកាន ក្លាយជាជញ្ជីងថ្លឹងលុយ អាជីវករ ត្អូញត្អែររឿងមន្ត្រីជម្រិតទារប្រាក់ ទាំងយប់ទាំងថ្ងៃ

​ខេត្តពោធិ៍សាត់÷ស្ថានីយជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៥ ត្រង់ចំណុច ភូមិ កំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ម្ចាស់រថយន្ត និងអាជីវករដឹកជញ្ជូនថា បានប្រែទឹកដីរដ្ឋឱ្យទៅជាកន្លែង «សង្កត់ក» យកលុយពីអ្នករកស៊ី ប្រៀបដូចជាការបើកជញ្ជីងថ្លឹងលុយផ្ទាល់ខ្លួន។ ​តាមប្រភពពីអ្នកបើកបរ បានទម្លាយថា មន្ត្រីប្រចាំការនៅទីនោះ កំពុងអនុវត្តលើសពីតួនាទីដែលច្បាប់កំណត់ ដោយតម្រូវឱ្យរថយន្តគ្រប់ប្រភេទបង់លុយជាដាច់ខាត ទោះបីដឹកមិនលើសទម្ងន់ក៏ដោយ។ អ្វីដែលគួរឱ្យឆ្អែតចិត្តបំផុតនោះគឺ «លុយថ្លៃបាយ ទឹក និងកាហ្វេ» ដែលមន្ត្រីទាំងនោះទារដោយគ្មានភាពអៀនខ្មាស វាបានក្លាយទៅជាវប្បធម៌ពុករលួយដ៏រ៉ាំរ៉ៃ ដែលផ្ទុយស្រឡះពីមនសិការជាមន្ត្រីរាជការដែលទទួលបានប្រាក់បៀវត្សពីរដ្ឋ។ ការពារលុយជាប្រព័ន្ធ មិនថាលើសទម្ងន់ ឬមិនលើស គឺត្រូវតែបង់លុយតាមការកំណត់របស់ប្រធាន និងអនុប្រធានស្ថានីយជញ្ជីងថ្លឹង។ការបើកដៃពីថ្នាក់លើ រងការចោទប្រកាន់ថា ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ហាក់រក្សាភាពស្ងៀមស្ងាត់ ឬបើកដៃឱ្យមន្ត្រីក្រោមឱវាទធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត។ ផលប៉ះពាល់ដល់ហេដ្ធារចនាសម្ព័ន្ធ ដោយសារការជម្រិតទារលុយខ្លាំងពេក អ្នកបើកបរមួយចំនួនបង្ខំចិត្តបើកវាងតាមផ្លូវលំ និងស្ពានតូចៗ Read more

ក្តៅៗ កម្លាំងយោធាបើកប្រតិបត្តិការយប់រំលងអាធ្រាត្រ បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់៨តោនបម្រុងនាំចេញទៅប្រទេសវៀតណាម

​ខេត្តសៀមរាប÷ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សេងធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប កម្លាំងចម្រុះយោធាបានបើកការបង្ក្រាបទ្រង់ទ្រាយធំមួយ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនមនុស្ស និងរថយន្តដឹកលៀសខុសច្បាប់បានជាបន្តបន្ទាប់។​​កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយ លោក ប៊ីរស្មីចន្នី មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងភូមិភាគ៥ ដោយបានដាក់ពង្រាយកម្លាំងល្បាតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ ជាលទ្ធផល កម្លាំងជំនាញបានឃាត់រថយន្តចំនួន ២គោលដៅ៖គោលដៅទី ១ម៉ោង ៥:៣០នាទីព្រឹក​ ឃាត់បានរថយន្តម៉ាក LIBERO (ស្លាកលេខ កំពង់ធំ 3A-3440) ដឹកលៀស ៤តោន។ ក្នុងសកម្មភាពនេះ តៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល។គោលដៅទី ២ ម៉ោង ៨:៣០ នាទីព្រឹកឃាត់បានរថយន្តម៉ាក LIBERO មួយគ្រឿងទៀត Read more

​ជ្រោះសែនសុខ កំពុងប្រែក្លាយមុខមាត់ថ្មីអភិបាលខេត្តប៉ៃលិន ចុះពិនិត្យរៀបចំសោភ័ណភាព និងថីរ៉ហេដ្ធារចនាសម្ព័ន្ធបន្ថែម

ខេត្តប៉ៃលិន÷​នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការកែលម្អ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅតំបន់រមណីយដ្ឋាន «ជ្រោះសែនសុខ»។​ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការរៀបចំសោភ័ណភាពតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ និងមានផាសុកភាពសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការលើកកម្ពស់វិស័យទេសចរណ៍ គឺជាយុទ្ធសាស្ត្រគន្លឹះរបស់រដ្ឋបាលខេត្ត ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្កើតមុខរបរ និងចំណូលពីវិស័យសេវាកម្មទេសចរណ៍។​នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីជំនាញ និងក្រុមការងារសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងការថែរក្សាបរិស្ថានធម្មជាតិជុំវិញ ដើម្បីធានាថាការអភិវឌ្ឍនេះមាននិរន្តរភាព និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយដល់អ្នកមកកម្សាន្ត។​គួរបញ្ជាក់ថា «ជ្រោះសែនសុខ» គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយក្នុងខេត្តប៉ៃលិន ដែលកំពុងត្រូវបានយកចិត្តទុកដាក់កែលម្អជាបន្តបន្ទាប់ ដើម្បីប្រែទឹកដីត្បូងពេជ្រមួយនេះ ឱ្យក្លាយជាដែនដីទេសចរណ៍ដ៏មនោរម្យបំផុតសម្រាប់គ្រប់ៗគ្នា៕ ដោយ ស សា រឿន

អគ្គីភ័យឆាប់ឆេះរងសិប្បកម្មកែច្នៃឈើមួយកន្លែងនៅក្រុងបាត់ដំបងខូចខាតសម្ភារៈសរុបប្រមាណ៣០០០ដុល្លារ

​ខេត្តបាត់ដំបង÷ ហេតុការណ៍គ្រោះអគ្គិភ័យគួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង ១:៣០ នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យឆេះបំផ្លាញរោងសិប្បកម្មកែច្នៃឈើមួយខ្នងអស់ទាំងស្រុង។​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រោងសិប្បកម្មដែលរងការខូចខាតមានទំហំ 5m \times 7m សង់អំពីឈើ ដំបូលស័ង្កសី (ប្រភេទសង់ផ្ទាល់ដី) ជាកម្មសិទ្ធិរបស់លោកស្រី គីមឡាង អាយុ ៧២ ឆ្នាំ (មានទីលំនៅភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ)។ លោកស្រីបានជួលដី និងរោងនេះឱ្យទៅបុរសម្នាក់ឈ្មោះ ឌុងដើម្បីដំណើរការអាជីវកម្មកែច្នៃឈើ។​គ្រោះអគ្គិភ័យនេះបានលេបត្របាក់ទាំងស្រុងនូវ៖​រោងសិប្បកម្មចំនួន ០១ ខ្នង។​សម្ភារជាង និងឧបករណ៍ប្រើប្រាស់សម្រាប់កែច្នៃឈើមួយចំនួនធំ។សរុបតម្លៃការខូចខាត÷ ត្រូវបានប៉ាន់ស្មានថាមានចំនួនប្រហែល ៣០០០ដុល្លារ( បីពាន់ដុល្លារអាមេរិក)​ភ្លាមៗក្រោយទទួលព័ត៌មាន កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ Read more

អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា

កំពង់ធំ÷ អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា”: លោកហ៊ែល តូនី បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោងខេត្តកំពង់ធំ នាថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗទៀតឡើយដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសគឺ ត្រូវគោរពនិងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែការពារដាច់ខាតឱ្យខាងតែបានដើម្បីទុកជាជម្រកត្រីពង ជីវចម្រុះ និងជាធនធានធម្មជាតិកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ លោក ហ៊ែល តូនី បានកោតសរសើរខ្ពស់ដល់អាជ្ញាធរស្រុកស្ទោងជាពិសេសលោក សាយ គឹមឡម ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង និងសហការីព្រមទាំងកងកម្លាំងនៅក្នុង ទីបញ្ជាការស្រាលទាំង៥ទីតាំង ដែលបានលះបង់សព្វបែបយ៉ាងក្នុងការការពារនូវធនធានធម្មជាតិពីការរុករានទន្ទ្រានពីជនឱកាសនិយមបានល្អប្រសើរកន្លងមក។ លើសពីនេះលោក  បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង សូមបន្តវប្បធម៌និងចូលរួមថែរក្សាការពារតំបន់ជីវៈចម្រុះ ទីតាំងអភិរក្សនិងព្រៃរនាមព្រៃលិចទឹក Read more

លើសពីកាតព្វកិច្ច គឺទឹកចិត្តមន្ត្រីនគរបាលស្រុកសំពៅលូនទទួលបានការកោតសរសើរខ្លាំង ក្រោយសកម្មភាពសម្រួលចរាចរណ៍ជូនសិស្សានុសិស្សយ៉ាងសកម្ម

​បាត់ដំបង÷សកម្មភាពដ៏គួរឱ្យរំភើប និងពោរពេញដោយស្មារតីទទួលខុសត្រូវរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងតែឆក់យកបេះដូងពលរដ្ឋ និងអាណាព្យាបាលសិស្ស បន្ទាប់ពីពួកលោកបានបង្ហាញវត្តមានយ៉ាងទៀងទាត់ ដើម្បីសម្រួលចរាចរណ៍ និងធានាសុវត្ថិភាពជូនក្មួយៗសិស្សានុសិស្សនៅតាមដងផ្លូវមុខសាលារៀន។​សកម្មភាពមនុស្សធម៌ និងវិជ្ជាជីវៈនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន។ គោលដៅចម្បង គឺការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបង្កើតបរិយាកាសសុវត្ថិភាពបំផុតសម្រាប់ទំពាំងស្នងឫស្សីរបស់ជាតិ។មន្ត្រីនគរបាល អាណាព្យាបាលទី ២ ននៅតាមដងផ្លូវ ​ជារៀងរាល់ថ្ងៃ មិនថាស្ថិតក្នុងស្ថានភាពអាកាសធាតុក្តៅហែង ឬមានការមមាញឹកយ៉ាងណាក៏ដោយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្រុកសំពៅលូន តែងតែមានវត្តមាននៅមុខខ្លោងទ្វារសាលារៀន នាពេលចេញពីសិក្សា។ រូបភាពដែលបងប្អូនមន្ត្រីនគរបាល ចាប់ដៃក្មួយៗសិស្សតូចៗឆ្លងថ្នល់ និងការបញ្ជាចរាចរណ៍ប្រកបដោយភាពរស់រាយរាក់ទាក់ បានបង្ហាញយ៉ាងច្បាស់ពី៖​ការបំពេញភារកិច្ចដោយភាពហ្មត់ចត់ និងដឹងតួនាទី។​ការយកចិត្តទុកដាក់ចំពោះកុមារ និងពលរដ្ឋ ប្រៀបដូចជាសមាជិកគ្រួសារ។​ការចំណាយពេលវេលា និងកម្លាំងកាយ ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។​សកម្មភាពនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកាត់បន្ថយការព្រួយបារម្ភរបស់អាណាព្យាបាលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ Read more

អបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន

ខេត្តប៉ៃលិន÷ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន មានប្រារព្ធពិសាធីអបអរសាទរ​ទិវាជាតិទីក្រុងស្អាត លើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»។ ពិធីនេះ ដឹកនាំដោយ លោក ស៊ុន យី នាយករងរដ្ឋបាលតំណាង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពី លោកអភិបាល​ក្រុង លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំ ចៅសង្កាត់ មេភូមិ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៤៨៩ នាក់។ លោក ស៊ុន Read more

អាងអំណាចបុណ្យស័ក្តិ ជាន់ឈ្លើជីវិតរាស្រ្ត កូនអភិបាលស្រុកម្នាក់ ស្រវឹងបើកបរបុកក្មេងរបួសធ្ងន់ បានប្រើពាក្យសម្ដីអសុរោះបើងាប់សង២ម៉ឺនដុល្លារ

​ភ្នំពេញ÷ភ្លើងកំហឹងបានឆាបឆេះពេញបណ្ដាញសង្គម និងក្នុងចំណោមមហាជន បន្ទាប់ពីមន្ត្រីរាជការម្នាក់ដែលគេស្គាល់ថាជាកូនអភិបាលស្រុក បានបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងស្ថានភាពស្រវឹង រួចប្រើសម្ដីមាក់ងាយដល់តម្លៃជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរថា ការស្លាប់របស់មនុស្សម្នាក់អាចដោះស្រាយបានដោយប្រាក់ត្រឹមតែ ២ ម៉ឺនដុល្លារ។​ហេតុការណ៍ដ៏រន្ធត់ដែលបង្កឡើងដោយបុគ្គលខ្វះសីលធម៌រូបនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ រថយន្តស៊េរីទំនើបម៉ាក FORTHlNG ពាក់ស្លាកលេខពិសេសកម្ពុជាP.YEAN.7 បានបោះពួយបុកម៉ូតូHONDA TODAY បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតីក្នុងថ្លុកឈាម និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ​អ្វីដែលធ្វើឱ្យមហាជនផ្ទុះកំហឹងខ្លាំងបំផុតនោះ មិនមែនត្រឹមតែជាការបើកបរខ្វះការទទួលខុសត្រូវនោះទេ ប៉ុន្តែគឺជាឥរិយាបថមាក់ងាយជីវិតមនុស្សរបស់ជនបង្ក។ តាមសាក្សីនៅកន្លែងកើតហេតុ ជនបង្ករូបនេះបានបោះសម្តីយ៉ាងព្រហើនថា៖ បើស្លាប់ សង២ម៉ឺនដុល្លារ។ក្នុងនាមជាមន្ត្រីរាជការនិងជាកូនអ្នកមានអំណាច(កូនអភិបាលស្រុក) តើបុគ្គលរូបនេះរៀនសូត្របានកម្រិតណាទើបហ៊ានយកលុយមក។វាស់វែងជាមួយជីវិតមនុស្សបែបនេះ តើសីលធម៌ក្នុងនាមជាអ្នកបម្រើរាស្ត្រនៅឯណា បើគ្រាន់តែជីវិតក្មេងម្នាក់ បុគ្គលនេះមើលឃើញត្រឹមតែជាក្រដាសប្រាក់ទៅវិញ?​ក្រោយកើតហេតុ ប្រជាពលរដ្ឋរាប់សិបនាក់បានឡោមព័ទ្ធមិនឱ្យសមត្ថកិច្ចនាំខ្លួនជនបង្កចេញឡើយ ដោយបារម្ភថា “អន្តរាគមន៍ខ្នងបង្អែក” នឹងធ្វើឱ្យរឿងនេះរលាយដូចអំបិលត្រូវទឹក។ មហាជនកំពុងដាក់សំណួរយ៉ាងធំទៅកាន់ស្ថាប័នច្បាប់ថា៖​តើច្បាប់ស្រុកខ្មែរ មានទុកសម្រាប់ដាក់ទោសកូនអ្នកធំដែរឬទេ?​តើសម្ដី “ងាប់សងលុយ” គួរតែត្រូវបានបន្ថែមទម្ងន់ទោសដែរឬទេ Read more