ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង!

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ Read more

បង្ក្រាបទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធករណី Online Scams ដែលទើបតែលួចចូលប្រព្រឹត្តបទល្មើស ស្ថិតនៅភូមិសាស្ត្រឆ្ងាយ ពីទីប្រជុំជនក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំកំម្លាំងចំរុះ ចុះបង្ក្រាបទីតាំងសង្ស័យ មួយកន្លែង ដែល ទើបតែលួចចូលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្ថិតនៅភូមិសាស្ត្រឆ្ងាយ ពីទីប្រជុំ ជន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានឃាត់ខ្លួនជនបរទេសមួយចំនួនដោយ ប្រតិបត្តិការ បង្ក្រាប នេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោកជំទាវ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមសម្របសម្រួល នីតិ វិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ការចុះបង្ក្រាបករណីនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព Read more

កងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បង្ហាញពីទឹកចិត្តមេត្តាធម៌ ចុះសួរសុខទុក្ខនិងផ្ដល់អំណោយដល់ពលរដ្ឋដែលមានជំងឺ

បាត់ដំបង÷ស្រុកសំពៅលូនក្រោមស្មារតី “កងទ័ពនិងប្រជាជន គឺនៅជាមួយគ្នាគ្រប់កាលៈទេសៈ” នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី លោក វរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការផ្នែកសឹករងស្រុកសំពៅលូន បានដឹកនាំលោកមេបញ្ជាការរង និងកងកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋានរបស់ លោក ធាម ធា ដែលជាប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺលើសឈាម ស្ថិតក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន។​សកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ជីវៈនិងគុណធម៌ដ៏ខ្ពង់ខ្ពស់ របស់កងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែមានភារកិច្ចការពារជាតិមាតុភូមិនោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៀតផង។​ក្នុងឱកាសសួរសុខទុក្ខនោះ លោកមេបញ្ជាការ ក៏បាននាំយកនូវអំណោយសប្បុរសធម៌ រួមមាន៖​អង្ករ ០១ ការ៉ុង​មី ០២ កេសធំ​ទឹកសុទ្ធ ១០ យួរថវិការឧបត្ថម្ភ ១,០០០,០០០ (មួយលាន) Read more

គំរូនៃស្មារតីបម្រើរាស្ត្រ! លោកអធិការស្រុកបាណន់ ដឹកនាំកម្លាំងចុះដល់ខ្នងផ្ទះ ពង្រឹងសុវត្ថិភាព និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងកក់ក្តៅ

ខេត្តបាត់ដំបង÷ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោក វរសេនីយ៍តហេង បារាំង អធិការនគរបាលស្រុកបាណន់ បានបង្ហាញនូវវីរភាពជាថ្នាក់ដឹកនាំគំរូ និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលទាំង ៨ ចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីបម្រើ និងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។សកម្មភាពចុះជួបពលរដ្ឋដោយផ្ទាល់និងការអប់រំសព្វផ្សាយ​នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម កន្ទឺ១ និងកន្ទឺ២ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ក្នុងនោះ កម្លាំងជំនាញសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់៖ការអប់រំសង្គម​បានរៀបចំវេទិកាផ្សព្វផ្សាយចំនួន ៤លើក ដល់ពលរដ្ឋចំនួន ៥៥នាក់ (ស្រី ២៩នាក់)។សុវត្ថិភាពអាយុជីវិត ​ផ្តោតសំខាន់លើការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាកិច្ចការងារចាំបាច់ក្នុងការការពារសុវត្ថិភាពជូនអ្នកភូមិ។សេវាសាធារណៈដល់ខ្នងផ្ទះកាត់បន្ថយការចំណាយនិងពេលវេលា ​ឆ្លុះបញ្ចាំងពីមនសិការវិជ្ជាជីវៈដ៏ខ្ពង់ខ្ពស់ លោកអធិការ ហេង Read more

ACUបញ្ជូនខ្លួនអនុប្រធានសាខាគយខេត្តកោះកុងនិងបក្សពួក៤ នាក់ទៅតុលាការពាក់ព័ន្ធនឹងករណីរំលោភអំណាចនិងសម្អាតប្រាក់

​ខេត្តកោះកុង÷ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសម្រេចកសាងសំណុំរឿងបញ្ជូនមន្ត្រីគយជាន់ខ្ពស់ម្នាក់ និងបក្ខពួក ៣នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញការពាក់ព័ន្ធនឹងអំពើរំលោភអំណាច និងការសម្អាតប្រាក់។អអត្តសញ្ញាណជនសង្ស័យ៤រូ​យោងតាមលទ្ធផលកិច្ចប្រជុំលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) កាលពីថ្ងៃទី២៥ ខែមីនា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖លោកម៉ៅសាន់សូណា អាយុ ៥៨ឆ្នាំ (អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង) លោក ម៉ៅ ទិត្យ អាយុ ៥៤ឆ្នាំ (បុគ្គលិកជាប់កិច្ចសន្យា)អ្នកស្រី ពត ស្រីនាង​អាយុ ៣២ឆ្នាំលោក ផល ដុល្លា អាយុ ២៧ឆ្នាំ (បុគ្គលិកធនាគារ)សកម្មភាពល្មើសច្បាប់និងការចោទប្រកាន់​តាមរបាយការណ៍ស៊ើបអង្កេត លោក ម៉ៅ សាន់សូណា និងបក្ខពួក Read more

ជនភៀសសឹកជិត ៨០០គ្រួសារ ចាប់ឆ្នោតទទួលក្បាលដី និងផ្ទះស្នាក់នៅបណ្ដោះអាសន្ន ក្រោមអធិបតីភាពឯកឧត្តមអ៊ុំរាត្រី

​ខេត្តបន្ទាយមានជ័យ÷រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះ (ជំហានទី២) ជូនដល់បងប្អូនជនភៀសសឹកមកពីភូមិចំនួនពីរ ក្នុងឃុំគោករមៀត ដើម្បីទៅរស់នៅទីតាំងថ្មីក្នុងស្រុកស្វាយចេក។​ពិធីដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោកអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។យោងតាមរបាយការណ៍គ្រួសារដែលទទួលបានអត្ថប្រយោជន៍ក្នុងជំហានទី 2 នេះរួមមាន​ភូមិផ្លូវបំបែក ចំនួន ៣៨៦ គគ្រួសាភូមិត្រពាំងសំរោង ចំនួន ៤០២ គ្រួសារ​សរុបរួម ៧៨៨ គ្រួសារ​បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងត្រូវទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ដែលមានទីតាំងស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។​ការរៀបចំពិធីចាប់ឆ្នោតនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់នូវភាពយុត្តិធម៌ តម្លាភាព និងធានាថាគ្រួសារជនភៀសសឹកទាំងអស់ទទួលបានទីជម្រកសមរម្យ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ ដោយ Read more

ថ្នាក់ដឹកនាំស្រុកសំពៅលូន ចុះសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគ បរិភោគជូនកងកម្លាំងប្រជាការពារ ឃុំសន្តិភាព ដើម្បីពង្រឹងស្មារតីការពារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

​ខេត្តបាត់ដំបង÷ស្រុកសំពៅលូន នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរបស់កម្លាំងស្ម័គ្រចិត្តដែលកំពុងបម្រើការងារនៅមូលដ្ឋាន នាថ្ងៃនេះ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកជូននូវឯកសណ្ឋាន ព្រមទាំងគ្រឿងឧបភោគបរិភោគ ដល់កម្លាំងប្រជាការពារឃុំសន្តិភាព ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងប្រសិទ្ធភាពការងារសន្តិសុខសណ្តាប់ធ្នាប់។​ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់៖១. លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន២. លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន៣. លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន៤. លោក ស្រី អ៊ូច ធឿន មេឃុំសន្តិភាពព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានសរុបចំនួន ៣៥ នាក់។​នៅក្នុងឱកាសនោះ កម្លាំងប្រជាការពារឃុំសន្តិភាពចំនួន ៨២ នាក់ (ស្រី Read more

​អាវុធហត្ថបន្ទាយមានជ័យបញ្ជូនជនសង្ស័យ ៥ នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនទៅសាលាដំបូងខេត្ត

​បន្ទាយមានជ័យ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។​ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៦:១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យ UME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ជនសង្ស័យ ៥ នាក់រួមមាន១.ឈ្មោះ អៀវ ភិរម្យ ហៅយ៉ាអាយុ ៣១ឆ្នាំ (មុខសញ្ញាជួញដូរ និងប្រើប្រាស់)២.ឈ្មោះ វឹង យ៉ាវអាយុ ២៧ឆ្នាំ (មុខសញ្ញាជួញដូរ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់)៣.ឈ្មោះ វឹង់ ប៊ុនយ៉ាវ Read more

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបង្កើនការល្បាតពង្រឹងសន្តិសុខ២៤ម៉ោងលើ ២៤ ម៉ោងដើម្បី ភូមិសង្កាត់មានសុវត្ថិភាព

​បន្ទាយមានជ័យ÷ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះចុះល្បាតផ្ទាល់ និងដាក់គោលដៅត្រួតពិនិត្យតាមចំណុចសញ្ញាដែលងាយរងគ្រោះបំផុតក្នុងភូមិសាស្ត្រក្រុងទាំងមូល កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។​ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកអធិការ ព្រហ្ម ពិសិដ្ឋ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ដល់កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ សង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារ៖ល្បាតចល័តជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។បង្ក្រាបក្រុងក្មេងទំនើង។​កម្ចាត់រាល់សកម្មភាពបង្កអសន្តិសុខដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។​ឈរជើងតាមគោលដៅយុទ្ធសាស្ត្រ៖ ត្រួតពិនិត្យ និងយាមកាមនៅចំណុចដែលងាយកើតមានបទល្មើស។​ការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ក្នុងឱកាសចុះប្រតិបត្តិការនោះដែរ លោកអធិការក៏បានសង្កត់ធ្ងន់លើកិច្ចសហការរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ។ លោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមរាយការណ៍ជាបន្ទាន់ ប្រសិនបើឃើញសកម្មភាពមិនប្រក្រតី ឬករណីបង្កអសន្តិសុខណាមួយកើតឡើង។កម្លាំងនគរបាលត្រៀម ខ្លួនឆ្លើយតបនឹងអន្តរាគមន៍ជូនបងប្អូនឲ្យបានលឿនបំផុតដើម្បីសេចក្តីសុខសាន្តរបស់សហគមន៍យើង។ប្រសាសន៍មកវរៈសេនីយ៍ទោ ពព្រហ្មពិសិដ្​ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមផ្ដល់លេខទូរស័ព្ទប្រចាំបញ្ជាសម្រាប់បងប្អូនរាយការណ៍ព័ត៌មាន ២៤ម៉ោង តាមរយៈលេខ៖ ០៩៧ ៧៧៨ ០១៦៤

ឯកឧត្តម សុខ លូ ផ្ដាំផ្ញើឱ្យយោធិនអាវុធហត្ថថ្មី ២៦ រូបខិតខំហ្វឹកហាត់ឲ្យខ្លាំងដើម្បីបម្រើជាតិ និងប្រជាជនឱ្យពិតប្រាកដ

​ខេត្តបាត់ដំបង÷ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសជាប់ជាស្ថាពរចំនួន ២៦នាក់ ដើម្បីឆ្ពោះទៅកាន់វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ក្នុងគោលបំណងចូលរួមវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាព។​ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចខាងក្រោម៖​ឯកឧត្តមបានចាត់ទុកថា ការហ្វឹកហាត់គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់កងទ័ព ដើម្បីក្រេបយកចំណេះដឹង ជំនាញ និងវិន័យ យកមកបម្រើអង្គភាព និងការពារជាតិមាតុភូមិឱ្យមានប្រសិទ្ធភាព។​ ឯកឧត្តមបានដាស់តឿនឱ្យយោធិនថ្មីទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា និងវិន័យកងទ័ពឱ្យបានដាច់ខាត។ ជាពិសេស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍តាមរយៈកម្មវិធី NoDrig App ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនពីសង្គម។ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃដែលជាវិបត្តិសកល ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបានណែនាំថា៖ ​សូមផ្ដាំបងប្អូនកុំទិញប្រេងស្តុបទទុកក្នុងផ្ទះដែលអាចបង្កឲ្យជាអាហារិភ័យគ្រោះអគ្គិភ័យជជាយថាហេតុនិងកុំអារម្មណ៍ពីខ្វះខាតប្រេងព្រោះកម្ពុជាមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។​ជាទីបញ្ចប់ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាស្មារតីស្នេហាជាតិ រួបរួមគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន Read more