អាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីហិង្សា និងរក្សាទុកអាវុធខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ បញ្ជូនទៅតុលាការ
(តាកែវ)៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ឡុង សិកា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសយ៉ាងក្តៅគគុក ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២ករណី ផ្សេងគ្នា។ប្រតិបត្តិការដ៏ជោគជ័យនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ ដោយមានការសហការយ៉ាងស្អិតរមួតរវាង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងស្រុកបាទី។១. បង្ក្រាបករណីហិង្សាដោយចេតនា (ស្រុកសំរោង)កាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖ឈ្មោះ លី ដេវីត ភេទប្រុស អាយុ ២១ឆ្នាំ (កម្មកររោងចក្រ)។ឈ្មោះ សឿង Read more






