បំបែកសម្បុកជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅកំពង់ស្ពឺ ឃាត់ខ្លួនមុខសញ្ញា ៧នាក់និងរូបអូស ថ្នាំញៀនជិត ២គីឡូក្រាម
ខេត្តកំពង់ស្ពឺ ៖ ក្រោមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុក ខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការទ្រង់ទ្រាយធំក្នុងរយៈពេល ៧២ម៉ោង (គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦) ដោយឈានទៅបង្ក្រាប និងឃាត់ខ្លួនក្រុមបក្ខពួកជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលសម្ងំធ្វើសកម្មភាពក្នុងភូមិសាស្ត្រស្រុកគងពិសី និងស្រុកសំរោងទង។កម្លាំងសមត្ថកិច្ចដឹកនាំដោយ លោកវរសេនីយ៍ទោ ហ៊ាង ឈាង លី ស្នងការរង និងមានការសម្របសម្រួលពី ឯកឧត្តម សុិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានសម្រេចលទ្ធផលដូចខាងក្រោម៖ឃាត់ខ្លួនជនសង្ស័យបាន÷ ចំនួន ៧នាក់ (ស្រី ២នាក់) ដែលជាបក្ខពួក និងអ្នកចែកចាយបន្ត។វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូបបានរួមមាន÷ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ១៥ កញចប់ ដែលមានទម្ងន់សរុបរហូតដល់ ១.៦៩៧.២៧ Read more










