បំបែកសម្បុកជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅកំពង់ស្ពឺ ឃាត់ខ្លួនមុខសញ្ញា ៧នាក់និងរូបអូស ថ្នាំញៀនជិត ២គីឡូក្រាម

​ខេត្តកំពង់ស្ពឺ ៖ ក្រោមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុក ខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការទ្រង់ទ្រាយធំក្នុងរយៈពេល ៧២ម៉ោង (គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦) ដោយឈានទៅបង្ក្រាប និងឃាត់ខ្លួនក្រុមបក្ខពួកជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលសម្ងំធ្វើសកម្មភាពក្នុងភូមិសាស្ត្រស្រុកគងពិសី និងស្រុកសំរោងទង។
​កម្លាំងសមត្ថកិច្ចដឹកនាំដោយ លោកវរសេនីយ៍ទោ ហ៊ាង ឈាង លី ស្នងការរង និងមានការសម្របសម្រួលពី ឯកឧត្តម សុិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានសម្រេចលទ្ធផលដូចខាងក្រោម៖
​ឃាត់ខ្លួនជនសង្ស័យបាន÷ ចំនួន ៧នាក់ (ស្រី ២នាក់) ដែលជាបក្ខពួក និងអ្នកចែកចាយបន្ត។
​វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូបបានរួមមាន÷
​ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ១៥ កញចប់ ដែលមានទម្ងន់សរុបរហូតដល់ ១.៦៩៧.២៧ ក្រា ម(ជិត ២គីឡូក្រាម)។
​សារធាតុមិនច្បាស់ ១កញ្ចប់ និងឧបករណ៍ពាក់ព័ន្ធមួយចំនួន (ទូរស័ព្ទ ៩គ្រឿង, ម៉ូតូ ២គ្រឿង, ជញ្ជីងថ្លឹង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត)។

​ជនសង្ស័យទាំង ៧នាក់ រួមមានឈ្មោះ ខឹម សុផា, រឿន គឹមសាន្ត, ស៊ិប ដន, យឿន យ៉េង, ឌឹម ឡាញ់, នួន សុខុន និង សា រ៉ាថាន់។ ដោយឡែក មុខសញ្ញាម្នាក់ទៀតឈ្មោះ ខពស បានរត់គេចខ្លួនបាត់ ដែលពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់យ៉ាងក្តៅគគុក។
​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។
នេះគឺជាជោគជ័យថ្មីមួយទៀត របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
ក្នុងការកំចាត់មេរោគសង្គម ដើម្បីផ្ដល់ភាពកក់ក្តៅ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន