ពិធីផ្ទេរភារកិច្ច និងតែងតាំងអធិការនគរបាលស្រុកបាទី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ែន លី

​ខេត្តតាកែវ÷នារសៀលថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ អធិការដ្ឋាននគរបាលស្រុកបាទី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ ម៉ែនលី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង លោក ភូន ឈឹម អភិបាលនៃគណៈអភិបាលស្រុកបាទី។
​យោងតាមសេចក្តីប្រកាស ភារកិច្ចថ្មីត្រូវបានប្រគល់ជូន លោក វរសេនីយ៍ ទោ មូល សារ៉ាត់ ដែលអតីតជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ឥឡូវត្រូវបានតែងតាំងជា អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី។
​ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖
​លោកឧត្តមសេនីយ៍ និងវរសេនីយ៍ជាស្នងការរងទាំង ១២ផែន។
​លោក-លោកស្រីអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ។
​លោកនាយការិយាល័យជំនាញទាំង ៣៣ ចំណុះស្នងការដ្ឋាននគរបាលខេត្ត។
​លោកអធិការនគរបាលក្រុង-ស្រុកទាំង ០៩ និងលោក-លោកស្រីអធិការរងទទួលផែនជំនាញ។
​លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក និងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបាទី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
​ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាពេលនេះ គឺជាការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រស្រុកបាទី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន