លោកឧត្តមសេនីយ៍ត្រ សឿមសា រិទ្ធិ ត្រូវបានថ្នាក់ដឹកនាំ ប្រកាស តែងតាំង ជជាស្នងការនគរបាលខេត្តបន្ទាយមានជ័យជាផ្លូវការ

​បន្ទាយមានជ័យ  ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិសន្តិ បណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

​យោងតាមសេចក្តីប្រកាសជាផ្លូវការ លទ្ធផលនៃការផ្លាស់ប្តូរមុខតំណែងមានដូចខាងក្រោម៖
លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ.អត្ថលេខ (២២.១៥២)អតីតស្នងការ រង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អត្ថលេខ (០៩ ០៤៩ )អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងថ្មីជា អនុប្រធាននាយកដ្ឋាន នគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

​ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ការផ្លាស់ប្តូរ និងតែងតាំងមុខតំណែងនេះ គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាពការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនឱ្យកាន់តែមានភាពល្អប្រសើរឡើង។