ប៉ៃលិន៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃរដ្ឋបាលខេត្ត ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា កក្រោមប្រធានបទ
សន្តិភាព សន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារសារៈសំខាន់នៃសន្តិភាពនិងតួនាទីរបស់ស្ត្រី។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ការរៀបចំទិវានេះឡើង គឺក្នុងគោលបំណងរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខ ដែលជាគ្រឹះសម្រាប់ស្ត្រី និងក្រុមគ្រួសារ។ លោកជំទាវបានសង្កត់ធ្ងន់ថា៖
សន្តិភាព គឺជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសង្គម។
ស្រ្តី គឺជាកម្លាំងចលករយ៉ាងសកម្មក្នុងការកសាង និងថែរក្សាសន្តិភាពយូរអង្វែង។ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត
ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន លោកជំទាវបណ្ឌិត បានលើកឡើងដោយក្តីបារម្ភចំពោះផលប៉ះពាល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយជម្លោះព្រំដែន និងការឈ្លានពាននានា។ លោកជំទាវបានគូសបញ្ជាក់ថា៖ ការផ្ដាច់ញាចិត្តលើកកម្ពស់សមធម៌យេនឌ័រជាកិច្ចបញ្ចប់ លោកជំទាវអភិបាលខេត្ត បានអំពាវនាវឱ្យមានការចូលរួមលើកកម្ពស់សមធម៌យេនឌ័រ ដែលជាការផ្តល់តម្លៃដល់ស្ត្រី និងជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា។ ការធានាបាននូវសន្តិសុខទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សុខុមាលភាពរបស់ស្ត្រី គ្រួសារ និងសង្គមជាតិទាំងមូល។ដោយ ស សារឿន


