សមត្ថកិច្ចនគរបាល ជំនាញបង្ក្រាបសម្បុកគ្រឿងញៀន និងឃាត់ ខ្លួនជនសង្ស័យ ៣ នាក់ “ខ្មែរ ថៃ”បញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ÷ក្រោមការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ សសកម្មភាពបង្ក្រាបនិងការឃាត់ខ្លួន កិច្ចប្រតិបត្តិការដ៏សកម្មនេះ ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ធិន សិន ដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ដោយមានការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ កម្លាំងជំនាញបានចុះឆែកឆេរទីតាំងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រី ១នាក់) រួមមាន៖១. ឈ្មោះ សួន ឃុន (ខ្មែរ) ភេទប្រុស អាយុ ៣៩ឆ្នាំ។២. ឈ្មោះ ភិក Read more










