តើច្បាប់ភូមិ-ឃុំមានសុវត្ថិភាព នៅមានប្រសិទ្ធភាពទេ? បនល្បែងខ្នាតធំនៅរតនគិរី កំពុងបញ្ឆេះកំហឹងមហាជន ខណៈអាជ្ញាធរហាក់រក្សាភាពស្ងប់ស្ងាត់
រតនគិរី ៖ កំពុងក្លាយជាប្រធានបទក្ដៅគគុក និងជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ខណៈមហាជន និងអ្នកសារព័ត៌មានកំពុងដាក់ការតាមដានយ៉ាងស្អិតរមួត ចំពោះចំណាត់ការរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក៏ដូចជារដ្ឋបាលខេត្ត ជុំវិញវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតធំមួយ ដែលល្បីថាមាន «ខ្នងបង្អែករឹងដូចដែកថែប»។ តាមប្រភពព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ បានទម្លាយថា ទីតាំងល្បែងស៊ីសងខ្នាតធំដែលដឹកនាំដោយបុគ្គលឈ្មោះ ងួន វណ្ណា (ហៅអូនធំ )កំពុងដំណើរការយ៉ាងរលូន ដោយមិនញញើតនឹងច្បាប់ទាល់តែសោះ។ ប្រភពដដែលបានបង្ហើបថា មូលហេតុដែលទីតាំងនេះអាចឈរជើងបាន គឺដោយសារមានការកាងពីក្រោយខ្នងដោយ «លោកឧកញ៉ា» ម្នាក់ ដែលធ្វើឱ្យអាជ្ញាធរ ហាក់មានភាពរារែក និងមិនហ៊ានប៉ះពាល់។មហាជនបានលើកឡើងនូវប្រសាសន៍ដិតដាមជាប់ក្នុងចិត្តរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលលោកធ្លាប់បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា៖ ក្នុងខេត្តរតនគិរីមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមានឡើងជាដាច់ខាត។ ប៉ុន្តែ រូបភាពជាក់ស្ដែងនៅពេលនេះ កំពុងធ្វើឱ្យពលរដ្ឋដាក់សញ្ញាសួរថា តើប្រសាសន៍ដ៏មានអត្ថន័យនេះ គ្រាន់តែជាការសន្យាខ្យល់ Read more










