រដ្ឋបាលស្រុកសំពៅលូន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋក្នុងឃុំជ្រៃសីមា
ខេត្តបាត់ដំបង៖ បង្ហាញពីមនោសញ្ចេតនាថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូន បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពលោក មុត សុផល្លា ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០២៦ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ក្នុងពិធីចុះសួរសុខទុក្ខនេះ ដឹកនាំដោយ លោក ម៉ែន ឡូច នាយករដ្ឋបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន ដោយមានការអញ្ជើញចូលរួមសហការពីសំណាក់៖លោក មុត ម៉េងហួត នាយករងរដ្ឋបាលសាលាស្រុកសំពៅលូនលោក សៅ រ៉ា ជំទប់ទី១ ឃុំជ្រៃសីមា (តំណាងលោក ស៊ិន សន Read more





