លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដាក់ចេញទិសដៅពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន និងត្រៀមការពារសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
(បាត់ដំបង)៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដល់កងកម្លាំងនគរបាលការពារព្រំដែន និងអធិការដ្ឋាននគរបាលស្រុក ជាប់ព្រំដែន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។កិច្ចប្រជុំនេះបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្នុងស្រុកសំពៅលូន ដោយមានការចូលរួមពីវរសេនាតូចទាំង៤ និងអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង។ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ លោកស្នងការបានពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងជួរមុខទាំងអស់។ថ្នាក់ដឹកនាំបានស្តាប់របាយការណ៍ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំង ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។ការរុញការអនុវត្តបទបញ្ជា និងផែនការជាតិ៖ សង្កត់ធ្ងន់លើការត្រួតពិនិត្យ និងជម្រុញការអនុវត្ត បទបញ្ជាលេខ ០១ និង ០៣ របស់រាជរដ្ឋាភិបាល Read more



