នគរបាលស្រុកសាមគ្គីមុនីជ័យ បង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៥នាក់
(ខេត្តកំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងកិច្ចប្រតិបត្តិការល្បាតនៅចំណុចភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមមាន៖១. ឈ្មោះ ម៉ៅ សុខមាន ភេទប្រុស អាយុ ២៦ឆ្នាំ២. ឈ្មោះ គក ណាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ៣. ឈ្មោះ ម៉ៅ ពុទ្ធរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ៤. ឈ្មោះ ឃឺន ប៊ុនថៃ ភេទប្រុស អាយុ ១៥ឆ្នាំ(អ្នកទាំង ៤ រស់នៅភូមិទួលបារ៉ាយ ឃុំក្រាំងចេក Read more

