ឃាត់ខ្លួនកូនប្រុសម្នាក់ កាប់សម្លាប់ម្ដាយបង្កើតយ៉ាងអាណោចអាធ័ម ក្រោយខឹងសុំលុយ១ពាន់រៀលទិញបារីមិនបាន
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពយ៉ាងសាហាវឃោរឃៅ ដោយប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយបង្កើតរបស់ខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។សេចក្ដីរាយការណ៍ពីហេតុការណ៍យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១៣:១០នាទី រសៀល នៅចំណុចភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។ ជនរងគ្រោះមានឈ្មោះ យួន ផាន អាយុ ៤៧ឆ្នាំ ចំណែកជនសង្ស័យដែលត្រូវជាកូនបង្កើត មានឈ្មោះ នឿន ណែត ហៅខ្នែត ភេទប្រុស អាយុ ២២ឆ្នាំ។តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នៅផ្ទះមានតែជនសង្ស័យ និងម្ដាយតែពីរនាក់ប៉ុណ្ណោះ។ មូលហេតុដែលឈានដល់ការសម្លាប់នេះ គឺផ្ដើមចេញពី៖ជនសង្ស័យបានសុំប្រាក់ពីម្ដាយចំនួន ១,០០០៛ (មួយពាន់រៀល) ដើម្បីយកទៅទិញបារីជក់។ម្ដាយមិនព្រមឲ្យ និងបានស្ដីបន្ទោសថា ជនសង្ស័យមិនព្រមជួយធ្វើការងារផ្ទះ Read more



