តើឯកឧត្តមអភិបាលខេត្តបានជ្រាបទេ?ក្រុមឈ្មួញត្អូញត្អែររឿងមេប៉ុស្តិ៍ច្រក បុសមនកំណត់ តម្លៃបាយទឹក លើតុក ក្រោមតុកធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ប្រាក់ចំណូលត្រូវបានហូរចូលហោប៉ាវបុគ្គល
ស្វាយរៀង៖ ប្រភពពីប្រជាពលរដ្ឋ និងក្រុមអាជីវករនៅឃុំបុសមន ស្រុករំដួល បានសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើចំណាត់ការរបស់មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបុសមន ដែលកំពុងរងការចោទប្រកាន់ថា បានប្រើប្រាស់តួនាទីកេងចំណេញបុគ្គល និងបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ។ តាមការបញ្ជាក់ពីប្រភពនៅទីតាំងផ្ទាល់ បានឱ្យដឹងថា មេប៉ុស្តិ៍រូបនេះបានដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលឱ្យដើរប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃ។ ទំនិញដែលនាំចូលដោយមិនបង់ពន្ធ ឬបង់មិនគ្រប់ រួមមាន៖ គ្រឿងសំណង់ គ្រឿងជ័រ ផ្លែឈើ និងទំនិញប្រើប្រាស់គ្រប់ប្រភេទ ដែលដឹកតាមរថយន្តធំៗ និងរថយន្តសាំយ៉ុងយ៉ាងគគ្រឹកគគ្រេង។ក្រុមឈ្មួញបានទម្លាយថា ពួកគេហាក់ដូចជាកំពុងរកស៊ីដើម្បី “ចិញ្ចឹមមន្ត្រី” ច្រើនជាងចិញ្ចឹមគ្រួសារ ដោយសារការកំណត់តម្លៃបង់លុយក្រៅផ្លូវការ (លើតុក្រោមតុ) តាមអំពើចិត្តរបស់មេប៉ុស្តិ៍ ដើម្បីជាថ្នូរនឹងការមិនបង្ក្រាប។ សកម្មភាពនេះមិនត្រឹមតែធ្វើឱ្យអាជីវករពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ពាក់ព័ន្ធនឹងករណីដុះស្លែនេះ មហាជនក៏ដូចជាអាជីវករ បានគោរពស្នើសុំដល់ ឯកឧត្តម ម៉េង ពោធិសាអភិបាលខេត្តស្វាយរៀង និង លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈស្នងការនគរបាលខេត្ត Read more









