តើមេឈ្មួញជានរណា ថ្លើមធំ នាំបារីជាច្រើនប៊ិចឆ្លងដែនទៅប្រទេសសៀម ត្រូវសមត្ថកិច្ចបង្ក្រាបបាន សូមសមត្ថកិច្ចស្រាវជ្រាវយកមេឈ្មួញ មកអនុវត្តតាមនីតិវិធី

បាត់ដំបង÷ស្រុកភ្នំព្រឹក បារី១១១ប៊ិច ដែលមេឈ្មួញបម្រុងនាំឆ្លងដែនទៅប្រទេសសៀម ត្រូវបានបង្ក្រាបនៅក្រោយប៉ុស្តិ៍នគរបាលការពារព្រំដែនអូររំដួល ៨១៩ កាលពីថ្ងៃសុក្រ ទី១៩ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចTV.16849.62161 ស្ថិតក្នុង ភូមិភ្នំតូច ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នេះជាចំណុចសមរភូមិក្តៅ របស់មេឈ្មួញ ដែលតែងតែនាំបារីឆ្លងដែនទៅប្រទេសសៀម ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានខ្សឹប ខ្សៀវគ្នាតាមតុកាហ្វេ នៅក្បែរកន្លែងកើតហេតុបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា.ការនាំចេញបារីឆ្លងដែនទៅប្រទេសសៀមនេះ ក្រោយពីមានការបែកធ្លាយ ទើបឈានដល់ការបង្ក្រាបតែម្ដងទៅ ក្នុងហេតុការណ៍នោះសមត្ថកិច្ចបានចាប់ បានមនុស្ស ជាកម្មករចំនួន ០៧នាក់ ត្រាក់ទ័រហ្វត១គ្រឿង និងបារីចំនួន ១១១ប៊ិច ចំណែកមេឈ្មួញមិនដឹងជាអ្នកណានោះទេ។ លោក សុងសុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹកបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា÷មកទល់ពេលនេះសមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកមុខសញ្ញា មេឈ្មួញនាំបារីឆ្លងដែន ឃើញនៅឡើយទេ។

លោកបណ្ឌិត ទូច សុឃៈ | ក្រសួងមហាផ្ទៃ នឹងផ្អាកការងារ លោក ពៅ វុទ្ធី “ធីស្នា” ឯលោក ពៅ រតនា ក្រសួងកំពុងស្រាវជ្រាវ ករណីនាំផលិតផល និង នាំមនុស្សឆ្លងដែនខុសច្បាប់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវបានចោទពាក់ព័ន្ធជាមួយឈ្មួញក្នុងការលួចនាំផលិតផលថៃចូលប្រទេសខុសច្បាប់ តាមច្រកព្រំដែនក្រុងប៉ោយប៉ែត។ ការផ្អាកការងារនេះ គឺដើម្បីបើកផ្លូវឲ្យតុលាការបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ខណៈពេលដូចគ្នា ករណីមួយទៀតដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ពៅ វុទ្ធី គឺ វរសេនីយ៍ត្រី ពៅ រតនា ដែលជា មេប៉ុស្តិ៍ការពារព្រំដែនគោកស្ពានម៉ាឡៃ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការនាំមនុស្សឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃ ដោយខុសច្បាប់។ ក្រុមការងាររបស់ក្រសួង កំពុងបន្តស្រាវជ្រាវ និងស៊ើបបញ្ជាក់បន្ថែម Read more

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីប្រទេសថៃ មួយកន្លែង នៅក្រុងប៉ោយប៉ែត ជារបស់មន្ត្រីនគរបាលម្នាក់បម្រើការនៅអង្គភាព វរៈការពារព្រំដែនលេខ ៨៩១ 

តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ជាមួយរថយន្ត ៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី គង់ រិទ្ធា និងមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត  បានសហការជាមួយ កម្លាំងកងពលតូចថ្មើរជើងលេខ ៥១ សម្របសម្រួលដោយ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើសនាំទំនិញឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ នៅភូមិគ្រឹះ១កន្លែង  ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោយពីទទួលបានព័ត៌មានសម្ងាត់  មានការនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ខណៈព្រំដែនកម្ពុជា–ថៃ មានវិធានការបិទ។ បើតាមរបាយការណ៍  Read more

ក្រុមប្រតិបត្តិការសាខា កក្រក ខេត្តប៉ៃលិន  បានសហការជាមួយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ត្រីនគរបាលចរាចរណ៍ផ្លូគោកស្នងការខេត្ត ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយ លើកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងពិធីបុណ្បភ្ជំបិណ្ឌ

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែ កញ្ញា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានចាត់ឱ្យក្រុមប្រតិបត្តិសាខា ដឹកនាំ យុវជន កក្រក ចំនួន ៥នាក់ ស្រី ៣នាក់ ចូលរួមសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ២គោលដៅគឺ:គោលដៅទី ១ នៅខាងមុខផ្សារសាលាក្រៅ និង គោលដៅទី ២ នៅលើដងផ្លូវជាតិលេខ ៥៧ ចំណុចបេនឡានក្រុងថ្មី។ ជាលទ្ធផលសម្រេចបាន ៖ Read more

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនពិធីបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្ដីពីប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម

ប៉ៃលិន៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់អ្នកស្ម័គ្រចិត្ត កក្រក ច្បាប់ចរាចរណ៍ផ្លូវគោក និង វិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់ អ្នកស្ម័គ្រចិតុ្ត កក្រក សង្កាត់បយ៉ាខា ចំនួន ២៥នាក់(ស្រី ១៧នាក់)  នៅផ្ទះលោកមេភូមិរោងចក្រ ។ លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តប៉ៃលិន សួរសុខទុក្ខដល់ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ  និងងាយរងគ្រោះដោយប្រការផ្សេងៗ Read more

ក្រុមគ្រូពេទ្យចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់ ស្រី២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចនៅភូមិព្រៃចាន់

ក្រុមគ្រូពេទ្យ ដែលជាទ័ពអាវស បានចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន ២៩នាក់ រួមមាន ស្រី ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិច កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦:១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមអ្នករងរបួស៖ ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី។ ១នាក់ ជាវីរជនកងទ័ព ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង។ កងទាហានសៀមបានរាយបន្លាលួសសារជាថ្មី នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនចេញតវ៉ា។ ក្នុងនោះ កងទាហានសៀមបានប្រើអំពើហិង្សាឃោរឃៅ ដោយ៖ -បាញ់ផ្សែងពុល ប៉ះពាល់ដល់ប្រព័ន្ធដង្ហើម និងភ្នែក-បាញ់កាំភ្លើង កូនគ្រាប់កៅស៊ូ និងគ្រាប់ឃ្លី បណ្តាលឲ្យរងរបួសធ្ងន់ស្រាល-ប្រើឧបករណ៍បំពងសម្លេងខ្លាំង Read more

លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ១៦០នាក់ នៅសង្កាត់ប៉ៃលិន,ក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់ ជាមួយបង ប្អូនពលករ ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១៦០នាក់ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រោមការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ ពីសំណាក់អាជ្ញាធរ ខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋ ដែលត្រឡប់មក ពីប្រទេសថៃ ក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជារបស់យើង Read more

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះអនុវត្តវិធានការលើជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និង តាមសត្តឃាតដ្ឋានក្នុងខេត្តកំពង់ធំ!

កំពង់ធំះ  លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះអនុវត្តវិធានជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាតដ្ឋាន(កុងស៊ី) ដែលជាឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ហើយក៏ជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានលើកឡើងថាការដឹកសត្វចេញពីកសិដ្ឋាន រឺពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ និងជាពិសេសលើសុខភាពសាធារណៈទូទៅ។ លោក  បានជំរុញឱ្យម្ចាស់ឡានដែលដឹកសត្វរស់គ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ធំ សូមអញ្ជើញមកបាញ់ថ្នាំសម្លាប់មេរោគនៅការិយាល័យផលិតកម្ម និងបសុសុព្យាបាលឱ្យបានគ្រប់ឡាន ដើម្បីការពារកុំឱ្យជំមានជំងឺឆ្លងទៅសត្វដទៃទៀត នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕ដោយសំនៀង

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​ក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កំពង់ធំ​ គោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ នៅ​ខេត្ត​ក្រចេះ​!

កំពង់ធំះ នៅ​ព្រឹកថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​  ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​សហការី​  ទៅ​គោរព​វិវិញ្ញាណក្ខនលោក ឧត្ដមសេនីយ៍​ឯក ​ច័ន្ទ​ លំផាត់​ នាយរង​សេនាធិការ​ចម្រុះ​  អនុប្រធានគណៈកម្មា​ធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ជនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន​កម្ពុជា​  ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៦៦​ ឆ្នាំ​  កាល​ពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​កន្លងទៅ​ថ្មីៗ​នេះ​  ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ​  ។ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់​បងបង់លោកឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ ដែល​ជា​ឥស្សរជន​ដ៍ឆ្នេីមមួយរូប​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​ មនសិការ​ ក្នង​បុព្វហេតុ​បម្រើ​ជាតិ​ Read more

ពិតជាសំបូរបែបមែនទីតាំងជួញដូរផ្លូវភេទ  បើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ចប្រចាំតំបន់ ក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ ពិតជាសំបូរបែបមែន ទីតាំងជួញដូរផ្លូវភេទ នៅចំកណ្តាលក្រុងបាវិត ភូមិបាវិតកណ្តាល  ខេត្តស្វាយរៀង ទីតាំងជួញដូរផ្លូវភេទ កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់។ តាមប្រភពសេចក្តីរាយការណ៍បានឲ្យដឹងថា «ទីតាំងក្នុងផ្ទះល្វែងមួយកន្លែង ដែលមានយីហោ «ក្លឹបម៉ាស្សា V6» បានបើកទទួលបម្រើសេវាកម្មផ្លូវភេទ ២៤ម៉ោង ហើយមាននារីៗ ជាច្រើនជាតិសាសន៍ សម្រាប់ទទួលនិងបម្រើសេវាផ្លូវភេទ ដល់អតិថិជនទៀតផង។ ទីតាំងជួញដូរផ្លូវភេទខាងលើនេះ ក៏មានសេវាកម្មកក់នារីៗតាមបណ្តាញទំនាក់ទំនងសង្គម ដោយមានតម្លៃខ្លួនខ្ពស់ទាប ថ្លៃ.ថោក ទៅតាមរូបសម្រស់នារីៗ ទៅតាមវ័យអាយុ និងតាមជនជាតិសាសន៍ផ្សេងៗជាដើម។ប្រភពព័ត៌មានបានបញ្ជាក់ ដោយសង្កត់ថា៖ «បើទោះបីជាមានទីតាំងយីហោ «ក្លឹបម៉ាស្សា V6» បើកដំណើរការសេវាកម្មជួញដូរផ្លូវភេទយ៉ាងចំហរក៏មិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ចុះពិនិត្យ ឬបង្ក្រាបទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្វាយរៀងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង Read more