ប៉ៃលិន៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់អ្នកស្ម័គ្រចិត្ត កក្រក ច្បាប់ចរាចរណ៍ផ្លូវគោក និង វិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់ អ្នកស្ម័គ្រចិតុ្ត កក្រក សង្កាត់បយ៉ាខា ចំនួន ២៥នាក់(ស្រី ១៧នាក់) នៅផ្ទះលោកមេភូមិរោងចក្រ ។
លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សួរសុខទុក្ខដល់ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ។
លោកជំទាវបានគូសបញ្ជាក់ពីគោលបំណងនៃការបើកវគ្គនេះ គឺដើម្បីពង្រឹង និង ពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យអ្នកស្ម័គ្រចិត្តយើង បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ វគ្គបណ្តុះបណ្តាលបានបញ្ចប់នៅវេលាម៉ោង ៤:៥៥ នាទីរសៀល ដោយស្មារតីសាមគ្គីភាពល្អប្រសើរ និងទទួលបានជោគជ័យតាមការរំពឹងទុក៕ដោយលោក÷ស សារឿន

