ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែ កញ្ញា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានចាត់ឱ្យក្រុមប្រតិបត្តិសាខា ដឹកនាំ យុវជន កក្រក ចំនួន ៥នាក់ ស្រី ៣នាក់ ចូលរួមសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ២គោលដៅគឺ:គោលដៅទី ១ នៅខាងមុខផ្សារសាលាក្រៅ និង គោលដៅទី ២ នៅលើដងផ្លូវជាតិលេខ ៥៧ ចំណុចបេនឡានក្រុងថ្មី។
ជាលទ្ធផលសម្រេចបាន ៖ អ្នកចូលរួមនៅតាមដងផ្លូវ សរុប ១៣៨នាក់ ស្រី៦០នាក់ និងបិទចំណាំងផ្លាត់លើយានយន្តចំនួន ១២០គ្រឿងអស់ ៣០០សន្លឹក ចែកសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ៥០ក្បាល ,ខិតប័ណ្ណសុវត្ថិភាចរាចរណ៍ផ្លូវគោកចំនួន ១៣៨ សន្លឹក,សៀវភៅអ្វីទៅដែលអ្នកបើកបរទោចក្រយានត្រូវយល់ដឹងចំនួន ១៣៨ក្បាល ,មួកសុវត្ថភាពចំនួន ៥៥ មួក ,ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ១០ សន្លឹក ។
ចំពោះការអនុវត្តសកម្មភាពនេះគឺ ក្នុងគោលបំណងចូលរួមការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងតែធ្វើដំណើរនៅលើដងផ្លូវសាធារណៈចូលរួមទាំងអស់គ្នា កាត់បន្ថយបាននូវអត្រារងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានពិការភាព ,បាត់បង់ជីវិតមនុស្ស ,ការខូចខាតនូវទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម ៕
ដោយលោក÷ស សារឿន

