លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះអនុវត្តវិធានការលើជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និង តាមសត្តឃាតដ្ឋានក្នុងខេត្តកំពង់ធំ!

កំពង់ធំះ  លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះអនុវត្តវិធានជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាតដ្ឋាន(កុងស៊ី) ដែលជាឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ហើយក៏ជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានលើកឡើងថាការដឹកសត្វចេញពីកសិដ្ឋាន រឺពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ និងជាពិសេសលើសុខភាពសាធារណៈទូទៅ។

លោក  បានជំរុញឱ្យម្ចាស់ឡានដែលដឹកសត្វរស់គ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ធំ សូមអញ្ជើញមកបាញ់ថ្នាំសម្លាប់មេរោគនៅការិយាល័យផលិតកម្ម និងបសុសុព្យាបាលឱ្យបានគ្រប់ឡាន ដើម្បីការពារកុំឱ្យជំមានជំងឺឆ្លងទៅសត្វដទៃទៀត នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕ដោយសំនៀង