កំពង់ធំះ នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅគោរពវិវិញ្ញាណក្ខនលោក ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជនិងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៦ ឆ្នាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលពិធីនេះប្រព្រឹត្តទៅនៅ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បងបង់លោកឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលជាឥស្សរជនដ៍ឆ្នេីមមួយរូបដែលពោរពេញដោយឆន្ទៈ មនសិការ ក្នងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ជាពិសេសឯកឧត្តមបានអនុវត្តន៍ភារកិច្ចដ៍ឧត្តុងឧត្តមក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា និងខិតខំបម្រើបងប្អូនអតីតយុទ្ធជនប្រកបដោយគុណធម៌ និងការយកចិត្តទុកដាក់ខ្ពស់ ។
នាឱកាសដ៏ក្រៀមក្រំនោះលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន និងសហការី បានសូមបួងសួងដល់វិញ្ញាណក្ខន្ធគាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានសំណេះសំណាល ចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារ ព្រមទាំងបានចូលរួមថវិកាមួយចំនួន ក្នុងពិធីបុណ្យសពនេះផងដែរ៕ដោយសំនៀង

