ពិតជាសំបូរបែបមែនទីតាំងជួញដូរផ្លូវភេទ  បើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ចប្រចាំតំបន់ ក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ ពិតជាសំបូរបែបមែន ទីតាំងជួញដូរផ្លូវភេទ នៅចំកណ្តាលក្រុងបាវិត ភូមិបាវិតកណ្តាល  ខេត្តស្វាយរៀង ទីតាំងជួញដូរផ្លូវភេទ កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់។

តាមប្រភពសេចក្តីរាយការណ៍បានឲ្យដឹងថា «ទីតាំងក្នុងផ្ទះល្វែងមួយកន្លែង ដែលមានយីហោ «ក្លឹបម៉ាស្សា V6» បានបើកទទួលបម្រើសេវាកម្មផ្លូវភេទ ២៤ម៉ោង ហើយមាននារីៗ ជាច្រើនជាតិសាសន៍ សម្រាប់ទទួលនិងបម្រើសេវាផ្លូវភេទ ដល់អតិថិជនទៀតផង។

ទីតាំងជួញដូរផ្លូវភេទខាងលើនេះ ក៏មានសេវាកម្មកក់នារីៗតាមបណ្តាញទំនាក់ទំនងសង្គម ដោយមានតម្លៃខ្លួនខ្ពស់ទាប ថ្លៃ.ថោក ទៅតាមរូបសម្រស់នារីៗ ទៅតាមវ័យអាយុ និងតាមជនជាតិសាសន៍ផ្សេងៗជាដើម។
ប្រភពព័ត៌មានបានបញ្ជាក់ ដោយសង្កត់ថា៖ «បើទោះបីជាមានទីតាំងយីហោ «ក្លឹបម៉ាស្សា V6» បើកដំណើរការសេវាកម្មជួញដូរផ្លូវភេទយ៉ាងចំហរក៏មិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ចុះពិនិត្យ ឬបង្ក្រាបទប់ស្កាត់នោះទេ។

ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរ
ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្វាយរៀង
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សូមមេត្តាឯកឧត្តមជួយចាត់មន្ត្រីជំនាញចុះវិធានការទប់ស្កាត់ទីតាំងខាងលើនេះដោយក្តីអនុគ្រោះផងទាន៕

ដោយឡែកនៅក្នុងទឹកដីក្រុងបាវិត មានកន្លែងម៉ាស្សាជាច្រើន រីកដូចផ្សិត នៅក្នុងនោះ សេវាកម្ម ម៉ាស្សា បែបពិសេសនិងមានតម្លៃពិសេស គួរអោយគយគន់ទាក់ទាញ ចំណាប់អារម្មណ៍ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ  យ៉ាងត្រចៀកចិត្ត ។
ក្លិបម៉ាស្សាវី៦(V៦)ឬហាងលក់ទំនិញតៃវ៉ាន់ ទទួលសា្វគមន៍២៤ម៉ោងលើ២៤ម៉ោង និងមានសាខាជាច្រើន (V៨)ដែលជាកន្លែងទាក់ទាញចំណាប់អារម្មណ៍ យោងលើរូបភាពដែលអង្គភាពសារព័ត៌មានយើង ទទួលបានទីតាំងកន្លែងម៉ាស្សា ទាំងអស់នោះ អាចនិងបង្កប់សាវារួមភេទ យោងលើតម្លៃនៅក្នុងតារាងបើកសាវាកម្ម។
អង្គភាពអ្នកសារព័ត៌មានយើង បានសេចក្តីរាយការណ៍ បានខលទៅ លោកអែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត តាមរយ: ទូរស័ព្ទលេខ ០៩៧xxx០០៨៦ដើម្បី ធ្វើសេចក្តីរាយការណ៍ ជូនលោកអធិការ តើលោកអធិការបានប្រាប់វិញថា ការចុះទៅត្រួតពិនិត្យ និងមិនត្រួតពិនិត្យ មិន ចាំបាច់ប្រាប់លោកឯងដែរ នេះជាសម្តីមាស របស់ លោកអធិការក្រុង បាវិត ក្នុងនាម លោកជាមន្ត្រីបម្រើរាស្ត្រ។

អង្គភាពអ្នកសារព័ត៌មានយើង បានខលទូរសព្ទ ធ្វើសេចក្តីរាយការណ៍ទៅ លោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរ:ស្នងការនគរបាល ខេត្តស្វាយរៀង លោកស្នងការបានបញ្ជាក់ប្រាប់ ក្រុមការងារសារព័ត៌មានយើងថា ចាំលោក.អោយមន្ត្រីជំនាញចុះត្រួតពិនិត្យ អង្គភាពសារព័ត៌មានយើង សូមអរគុណចំពោះការទទួល ទូរស័ព្ទ.លោកស្នងការ នគរបាលខេត្តស្វាយរៀង ដែលបានផ្តល់ ឱកាស ក្នុងការធ្វើសេចក្តីរាយការណ៍ជូន និងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។