បាត់ដំបង÷ស្រុកភ្នំព្រឹក បារី១១១ប៊ិច ដែលមេឈ្មួញបម្រុងនាំឆ្លងដែនទៅប្រទេសសៀម ត្រូវបានបង្ក្រាបនៅក្រោយប៉ុស្តិ៍នគរបាលការពារព្រំដែនអូររំដួល ៨១៩ កាលពីថ្ងៃសុក្រ ទី១៩ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចTV.16849.62161 ស្ថិតក្នុង ភូមិភ្នំតូច ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នេះជាចំណុចសមរភូមិក្តៅ របស់មេឈ្មួញ ដែលតែងតែនាំបារីឆ្លងដែនទៅប្រទេសសៀម ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានខ្សឹប ខ្សៀវគ្នាតាមតុកាហ្វេ នៅក្បែរកន្លែងកើតហេតុបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា.ការនាំចេញបារីឆ្លងដែនទៅប្រទេសសៀមនេះ ក្រោយពីមានការបែកធ្លាយ ទើបឈានដល់ការបង្ក្រាបតែម្ដងទៅ ក្នុងហេតុការណ៍នោះសមត្ថកិច្ចបានចាប់ បានមនុស្ស ជាកម្មករចំនួន ០៧នាក់ ត្រាក់ទ័រហ្វត១គ្រឿង និងបារីចំនួន ១១១ប៊ិច ចំណែកមេឈ្មួញមិនដឹងជាអ្នកណានោះទេ។
លោក សុងសុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹកបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា÷មកទល់ពេលនេះសមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកមុខសញ្ញា មេឈ្មួញនាំបារីឆ្លងដែន ឃើញនៅឡើយទេ។

