បង្ក្រាបមុខសញ្ញាគ្រឿងញៀនពីរករណីផ្ទួនៗឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោមការ សហការរវាងនគរបាលស្រុកសង្កែ និងក្រុងបាត់ដំបង
ខេត្តបាត់ដំបង÷កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយតូចចំនួន ២ករណីផ្សេងគ្នា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ (ស្រីម្នាក់)។ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។មន្ត្រីដឹកនាំកម្លាំងផ្ទាល់រួមមាន៖លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ។លោកវរសេនីយ៍ឯកពេជ្រ សារ៉ែនអធិការនគរបាលក្រុងបាត់ដំបង។កម្លាំងចម្រុះបានចុះអនុវត្តវិធានការនៅចំណុចឃុំអូរដំបង២ ស្រុកសង្កែ រហូតឈានដល់ការបង្ក្រាបបានជោគជ័យ។វត្ថុតាដែលសមត្ថកិច្ចចាប់ដករហូតបានរួមមាន÷ក្រោយការឆែកឆេរ សមត្ថកិច្ចដកហូតបាន៖ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ២៦ថង់។ទូរសព្ទដៃ ៤គ្រឿង និងម៉ូតូ ១គ្រឿង។រួមទាំងសម្ភារៈវេចខ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានលោកវរសេនីយ៍ទោ យុត តុងហូចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង Read more










