លោកជំទាវ ពៅ សុខ ដឹកនាំយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងខេត្តប៉ៃលិនដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី
ខេត្តប៉ៃលិន÷នាថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ រួមមានសមាជិកគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៨នាក់ ចុះអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សកម្មភាពនេះត្រូវបានធ្វើឡើងក្រោមការសហការយ៉ាងស្អិតរមួតជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងគោលដៅសំខាន់ចំនួន ២ គឺ៖ គោលដៅទី១៖ នៅខាងមុខអាស្រមលោកយាយយ៉ាត។ គោលដៅទី២៖ នៅខាងមុខផ្សារសាលាក្រៅ ក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ ក្រុមការងារបានចូលរួមចំណែកយ៉ាងសកម្មក្នុងការចែកជូននូវសម្ភារអប់រំ និងឧបករណ៍ការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ១៣៦នាក់ (ស្រី ៨៥នាក់) រួមមាន៖មួកសុវត្ថិភាព៖ ចំនួន ១៣៦ មួក Read more










