សកម្មភាពដូចភ្លៀងរលឹម អធិការនគរបាលស្រុកសំពៅលូន បើកកិច្ចប្រតិបត្តិការល្បាតពង្រឹងសន្តិសុខស ទូទាំងមូលដ្ឋាន ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង÷កិច្ចការពារសន្តិសុខ និងសុវត្ថិភាពសង្គម គឺជាអាទិភាពចម្បងដែលមិនអាចខ្វះបាន។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោកវ រសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងនគរបាលចម្រុះបានបើកយុទ្ធនាការចុះល្បាត និងត្រួតពិនិត្យយ៉ាងសកម្មក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង។
​នៅក្នុងប្រតិបត្តិការនេះ លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការបានដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ ព្រមទាំងកម្លាំងប្រជាការពារ ដើម្បីដាក់គោលដៅត្រួតពិនិត្យលើចំណុចសំខាន់ៗ រួមមាន៖ ការត្រួតពិនិត្យអាវុធជាតិផ្ទុដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់។បង្ក្រាបបទល្មើសព្រហ្មទណ្ឌនិងគ្រឿងញៀន : បោសសម្អាតរាល់សកម្មភាពអសន្តិសុខដែលបង្កការភ័យខ្លាចដល់ពលរដ្ឋ។
ការគ្រប់គ្រងជនបរទេស: ពិនិត្យភាពស្របច្បាប់ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។
​នេះគឺជាសកម្មភាពដ៏គួរឱ្យកោតសរសើរ ដែលបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ឥតស្រាកស្រាន្តរបស់កងកម្លាំងនគរបាលស្រុកសំពៅលូន។ ការលះបង់ពេលវេលាសម្រាកនៅពេលរាត្រីមកបំពេញភារកិច្ចនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងទំនុកចិត្ត និងការផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
​កិច្ចខិតខំប្រឹងប្រែងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីសាមគ្គីភាព និងវិន័យយ៉ាងខ្ជាប់ខ្ជួនរបស់កងកម្លាំងដែលឈរជើងនៅតាមមូលដ្ឋាន ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនសង្គមជាតិទាំងមូល៕
អត្ថបទ ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន