ខេត្តប៉ៃលិន÷នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។
ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ា ណែតស័យកីឡាកម្ពុជាមានការវិវត្តយ៉ាងខ្លាំង និងទទួលបានជោគជ័យលើឆាកអន្តរជាតិ ដែលជាផ្លែផ្កាចេញពីសុខសន្តិភាព។ការជំរុញដល់មន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធកីឡាតាមសាលារៀន និងបណ្តុះបណ្តាលធនធានមនុស្ស ស្របតាមទិសដៅ យុវជនម្នាក់ៗត្រូវមានជំនាញកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត។
សាដាស់តឿនដល់សិស្សានុសិស្ស ត្រូវប្រកួតដោយសីលធម៌ សាមគ្គីភាព និងយោគយល់គ្នា។ លេងកីឡាដើម្បីសុខភាព និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អរបស់ជាតិ។
ការប្រកួតប្រព្រឹត្តទៅរយៈពេល ១០ ថ្ងៃ (២១-៣០ មីនា ២០២៦) ដោយមានការចូលរួមពី៖
សាលាសរុប ២៧ សាលា (បឋមសិក្សា ១៧ និងមធ្យមសិក្សា ១០)។កីឡាករសរុប ៩១២ នាក់ (ស្រី ៤៤៦ នាក់)។
លទ្ធផលបច្ចេកទេសលេចធ្លោចំណាត់ថ្នាក់លេខ១÷
១. បាល់បោះ នារីនិងយុវជន វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។
២. បាល់ទះនារី វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។
៣. បាល់ ទាត់ នារីនិងយុវជនវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។
អត្ថបទដោយ ស សារឿន

