ទឹកចិត្តមេត្តាធម៌ក្នុងគ្រាក្រ លោកអភិបាលស្រុកសំពៅលូនចុះជួយសាងសង់ផ្ទះនិងផ្ដល់អំណោយសង្គ្រោះដល់គ្រួសាររងគ្រោះដោយសារជម្លោះព្រំដែន
បាត់ដំបង ៖ ក្នុងស្មារតី “រួមសុខ រួមទុក្ខ” និងមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលក្នុងគ្រាមានអាសន្ន នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហមសំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន បានបង្ហាញនូវសកម្មភាពមនុស្សធម៌យ៉ាងគួរឱ្យគោរព ដោយបានដឹកនាំមន្ត្រីរាជការចុះដោយផ្ទាល់ ដើម្បីជួយសាងសង់ជម្រក និងនាំយកស្បៀងអាហារ ថវិកា ក៏ដូចជាសម្ភារសំណង់ ជូនដល់គ្រួសាររងគ្រោះ។ ស្ថិតក្នុងទឹកមុខស្រស់ស្រាយ និងភាពស្និទ្ធស្នាល លោកអភិបាលស្រុកបានចុះទៅដល់ភូមិទឹកថ្លា ឃុំអង្គរបាន ដើម្បីសួរសុខទុក្ខ និងផ្ដល់ជំនួយដល់ លោក បូរសុគុន ដែលជាម្ចាស់ផ្ទះរងគ្រោះដោយសារគ្រាប់ផ្លោង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ អំណោយដែលត្រូវបានប្រគល់ជូនរួមមាន៖អង្ករ ចំនួន ២០ គីឡូក្រាមថវិកា ចំនួន ២០០,០០០ រៀលស័ង្កសីចំនួន ២១ សន្លឹក Read more










