រដ្ឋបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យថ្មី ស្ដីពីការពង្រឹងសន្តិសុខ តាមទីតាំងស្នាក់នៅប្រមូលផ្ដុំក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ស្តីពីការផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣ អ នក្រ.បករបស់រាជរដ្ឋាភិបាលកម្ពុជា។កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី៖គណៈបញ្ជាការឯកភាពខេត្តថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តអាជ្ញាធរក្រុងប៉ោយប៉ែត និងអង្គភាពពាក់ព័ន្ធម្ចាស់ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អគារជួលនានា។គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញការអនុវត្តអនុក្រឹត្យថ្មី (ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦) ដែលផ្តោតសំខាន់លើ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ វិធានការនេះធ្វើឡើងដើម្បី ធានាឱ្យបាននូវការគ្រប់គ្រងជនបរទេស និងពលរដ្ឋដែលស្នាក់នៅតាមអគារជួល និងសណ្ឋាគារឱ្យបានហ្មត់ចត់។បង្ការ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ផ្សេងៗដែលអាចកើតមានក្នុងទីតាំងស្នាក់នៅប្រមូលផ្តុំ។បង្កើនការយល់ដឹងដល់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងទីតាំង ឱ្យចូលរួមសហការជិតស្និទ្ធជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន និងគ្រប់គ្រងទិន្នន័យអ្នកស្នាក់នៅ។តាមរយៈការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ Read more






