ក្តៅៗជំនាញព្រហ្មទណ្ឌមាត់បង្ក្រាបមកសញ្ញា កាច់កម៉ូតូ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យ២នាក់ដល់សម្បុក

​[ភ្នំពេញ] – ក្រោមការដឹកនាំប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពប្រជាពលរដ្ឋ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមុខសញ្ញាចោរកម្មយ៉ាងសកម្ម ២នាក់ ដែលបង្កការភ័យខ្លាចដល់ម្ចាស់យានយន្តក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ង៉ែង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារ័ដ្ធ រួមជាមួយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង បានតាមដានរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៩:៣៥នាទី នៅចំណុចផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

​ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖
១. ធឿនវុ ទ្ធី(ហៅម៉ៅ)អាយុ ៣៣ឆ្នាំ។
២. ឃឹមចាន់ឌី(ហៅឌី)អាយុ ២៦ឆ្នាំ។
​ជនទាំង ២នាក់នេះ គឺជាមុខសញ្ញាដែលបានធ្វើសកម្មភាពកាច់កម៉ូតូយ៉ាងសកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខណ្ឌច្បារអំពៅ។ ក្នុងនោះសមត្ថកិច្ចបានដកហូត៖
​ម៉ូតូចំនួន ២គ្រឿង៖ ម៉ាក Yamaha M-Slaz និង Honda Scoopy (បានប្រគល់ជូនម្ចាស់ដើមវិញ)។
​ឧបករណ៍កែច្នៃសម្រាប់កាច់កម៉ូតូ និងស្លាកលេខមួយចំនួនទៀត។
​បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមកំណត់។ដោយ វង់ សុខរដ្ឋា ហៅប្រម៉ាញ់ ០១