បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ស្តីពីការផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣ អ នក្រ.បករបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី៖
គណៈបញ្ជាការឯកភាពខេត្ត
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
អាជ្ញាធរក្រុងប៉ោយប៉ែត និងអង្គភាពពាក់ព័ន្ធ
ម្ចាស់ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អគារជួលនានា។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញការអនុវត្តអនុក្រឹត្យថ្មី (ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦) ដែលផ្តោតសំខាន់លើ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ វិធានការនេះធ្វើឡើងដើម្បី ធានាឱ្យបាននូវការគ្រប់គ្រងជនបរទេស និងពលរដ្ឋដែលស្នាក់នៅតាមអគារជួល និងសណ្ឋាគារឱ្យបានហ្មត់ចត់។
បង្ការ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ផ្សេងៗដែលអាចកើតមានក្នុងទីតាំងស្នាក់នៅប្រមូលផ្តុំ។
បង្កើនការយល់ដឹងដល់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងទីតាំង ឱ្យចូលរួមសហការជិតស្និទ្ធជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន និងគ្រប់គ្រងទិន្នន័យអ្នកស្នាក់នៅ។
តាមរយៈការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ក៏បានដឹកនាំក្រុមការងារជំនាញ រួមមានស្នងការរងផែនការងារអន្តោប្រវេសន៍ និងអធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីត្រៀមលក្ខណៈអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋ និងវិនិយោគិនក្នុងតំបន់ព្រំដែន។ការអនុវត្តអនុក្រឹត្យនេះ គឺជាជំហានថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការធានាសុខសុវត្ថិភាពសង្គម ស្របតាមការរីកចម្រើននៃវិស័យអចលនទ្រព្យ និងការស្នាក់នៅបែបប្រមូ
លផ្តុំក្នុងយុគសម័យថ្មី។ដោយមុត ចិត្រា ប្រម៉ាញ់ជាយដែន


