ក្តៅៗ កម្លាំងជលផលសហការជាមួយយោធាចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុង ឃុំ ពាមបាង ដកហូត និងបំផ្លាញចោលឧបករណ៍បទល្មើសជាច្រើន
ខេត្តកំពង់ធំ÷ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិជលផលឱ្យបានគង់វង្ស នៅថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ហួល ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីជាប់កិច្ចសន្យា ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ព្រមទាំងកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង បានចុះបេសកកម្មល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច “ដំរីកូន” ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ជាលទ្ធផលនៃការចុះប្រតិបត្តិការយ៉ាងក្តៅគគុកនេះ កងកម្លាំងចម្រុះសម្រេចបាន ដោយបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖របាំងស្បៃ ចំនួន ៩ របាំង Read more










