គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ សមត្ថកិច្ចដករហូតមធ្យោបាយទាំងពីរយកមករក្សាទុកដើម្បីដោះស្រាយបន្តត
ខេត្តបាត់ដំបង÷ មនុស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងម៉ូតូ បុកទង្គិចគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៦:២០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមធ្យោបាយទាំងពីរធ្វើចរាចរណ៍ក្នុងទិសដៅមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរ/ជិះម៉ូតូដួលបោកទៅលើផ្លូវ រងរបួសធ្ងន់ធ្ងរតែម្តង។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានកម្លាំងអន្តរាគមន៍ និងក្រុមគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ បញ្ជូនទៅកាន់មន្ទីរពេទ្យដើមបីសង្គ្រោះជីវិតជាបន្ទាន់។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង/ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែង គូរផ្លូវ និងរៀបចំកំណត់ហេតុយ៉ាងល្អិតល្អន់។ ចំពោះមធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿង (រថយន្ត និងម៉ូតូ) ត្រូវបានសមត្ថកិច្ចស្ទូច និងប្រមូលយកទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយ និងចាត់ការទៅតាមនីតិវិធីច្បាប់៕សម្រួលអត្ថបទ÷ដោយលោក មុត Read more










