ខេត្តបន្ទាយមានជ័យ÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់សរុបចំនួន
១១នាក់ (ស្រី១នាក់) កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២៦
ប្រតិបត្តិការបង្រ្កាបបទល្មើសយ៉ាងមានប្រសិទ្ធភាពនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។ ជាក់ស្តែង នៅវេលាម៉ោង ០២:០០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រិមសុផល នាយប៉ុស្តិ៍ បានចុះល្បាតចល័តក្នុងភូមិសាស្ត្រដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងបង្កាបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ។
លុះល្បាតមកដល់ចំណុចមណ្ឌល៥ ក្នុងភូមិប្រជាធម្មលិច សមត្ថកិច្ចបានប្រទះឃើញស្ត្រីម្នាក់មានអាកប្បកិរិយាសង្ស័យកំពុងធ្វើសកម្មភាពដើរចែកចាយថ្នាំញៀននៅតាមផ្លូវ។ កម្លាំងជំនាញបានឃាត់ខ្លួន និងពិនិត្យឆែកឆេរលើឈ្មោះ យូ រ៉ាន់
ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិប្រជាធម្មលិច ដោយបានរកឃើញម្សៅក្រាមពណ៌ថ្លាសង្ស័យជាថ្នាំញៀនលាក់ទុកក្នុងកញ្ចប់បារីចំនួន ០៨ថង់តូច។ ផ្អែកលើការស្រាវជ្រាវបន្ត កម្លាំងនគរបាលបានឈានទៅឃាត់ខ្លួនក្រុមអ្នកញៀនថ្នាំចំនួន ១០នាក់ បន្ថែមទៀត(ប្រុស) ដែលបានមកទិញ និងប្រើប្រាស់សារធាតុញៀននៅទីតាំងនោះ។
វត្ថុតាងដើរសមត្ថកិច្ចចាប់ដកហូតបានរួមមាន÷
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន ២៤ថង់តូច
ថ្នាំគ្រាប់ពណ៌ផ្កាឈូក (មានអក្សរ WY) ចំនួន ០៣គ្រាប់
ក្រោយការនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ឈ្មោះ យូ រ៉ាន់ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ពិតប្រាកដមែន។ ដោយឡែក ជនសង្ស័យ ១០នាក់ទៀត ត្រូវបានធ្វើតេស្តស្វែងរកសារធាតុញៀនតាមរយៈទឹកនោម ជាលទ្ធផល វិជ្ជមាន(+)ទាំងអស់។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
ការ កោតសរសើរចំពោះកម្លាំងសមត្ថកិច្ច
សកម្មភាពបង្រ្កាបទាន់ពេលវេលានៅពាក់កណ្តាលអាធ្រាត្រនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ការយកចិត្តទុកដាក់ និងភាពវៃឆ្លាតរបស់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល។ ការលះបង់កម្លាំងកាយចិត្ត ចុះល្បាតការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងយប់អាធ្រាត្របែបនេះ មិនត្រឹមតែបានលុបបំបាត់សម្បុកថ្នាំញៀនក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់សង្គម និងពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» យ៉ាងមានប្រសិទ្ធភាពបំផុត។
កំណាព្យដាស់តឿន ជាឆ្ងាយពីគ្រឿងញៀន
គ្រឿងញៀនជាពិស បំផ្លាញជីវិតបំផ្លាញគំនិត អាណាព្យាបាលកុំសាកកុំល្បង ពន្លកពូជពង្សអនាគតអន្តរាយ ដោយសារថ្នាំពុល។សមត្ថកិច្ចការពារ បង្រ្កាបគ្រប់ទិសចាប់ជនប្រព្រឹត្ត ផ្តន្ទាទោសតាមច្បាប់យុវជនប្រុសស្រី ភ្ញាក់រលឹកឆាប់បែរមកកសាង ផ្លូវល្អសង្គម។សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រាុំហៅ ប្រម៉ាញ់ជាយដែន

