កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន ៧នាក់ ព្រមទាំងដកហូតកាំភ្លើងខ្លី និងគ្រឿងញៀនជាច្រើនមុខ
ខេត្តបន្ទាយមានជ័យ÷ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចចម្រុះតែងតែបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដូចភ្លៀងរលឹម ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ជាលទ្ធផលនៃការខិតខំមិនខ្លាចនឿយហត់នេះ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការត្រួតពិនិត្យទីតាំងផ្ទះជួលមួយកន្លែង នៅម្តុំផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅក្នុងប្រតិបត្តិការល្បាត និងបង្ក្រាបបទល្មើសយ៉ាងក្តៅគគុកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនបរទេស (ជាតិចិន) សរុបចំនួន០៧នាក់ (ស្រី០២នាក់) ព្រមទាំងដកហូតបាននូវអាវុធ Read more










