សកម្មភាពគំរូ!រដ្ឋបាលក្រុងប៉ោយប៉ែតសហការជាមួយអាជ្ញាធរ សង្កាត់អូរជ្រៅបើកយុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតបរិស្ថានមុខវត្តបាលិលេយ្យដើម្បីលើកកម្ពស់សោភ័ណភាពក្រុងព្រំដែន

​ក្រុងប៉ោយប៉ែត)៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន បានបន្តបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសោភ័ណភាព និងបរិស្ថានក្រុង ដោយនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ យុទ្ធនាការទ្រង់ទ្រាយធំមួយក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្អាតបរិស្ថាន ត្រូវបានធ្វើឡើងយ៉ាងសកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចខាងមុខវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានដឹកនាំផ្ទាល់ដោយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក វ៉ា ជីម ណារ៉េត ចៅសង្កាត់ អូរជ្រៅដោយមានការអញ្ជើញចូលរួមពីការិយាល័យជំនាញនៃរដ្ឋបាលក្រុង, កម្លាំងអធិការដ្ឋាននគរបាលក្រុង, កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់, មន្ត្រីភូមិ, ប្រជាការពារ និងក្រុមការងារនៃក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី (Cintri) យ៉ាងច្រើនកុះករ។​សកម្មភាពនាព្រឹកនេះ រួមមានការប្រមូលកម្ទេចកំទីសំរាម ការបោសសម្អាតតាមដងផ្លូវ និងការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ក៏ដូចជាការលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈ Read more

កងរាជអាវុធហត្ថបង្ក្រាបបានភ្លាមៗ ករណីជនជាតិឥណ្ឌូនេស៊ី គាស់ហាងប្ដូរប្រាក់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្តតាមនីតិវិធី

​ខេត្តបន្ទាយមានជ័យ÷ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថបានបំពេញភារកិច្ចយ៉ាងហ្មត់ចត់ និងបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ទៅកាន់សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ហាងលួចទ្រព្យសម្បត្តិ)។ កកិច្ចអន្តរាគមន៍និងការស្រាវជ្រាវយ៉ាងរហ័សរហន​ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ជនរងគ្រោះបានរាយការណ៍ថា មានករណីចោរកម្មគាស់ហាងប្ដូរប្រាក់មួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយបាត់បង់ប្រាក់ថៃចំនួន ១០,០០០បាត និងទូរសព្ទដៃចំនួន ០៥គ្រឿង។​ភ្លាមៗក្រោយទទួលបណ្ដឹង លោកអនុសេនីយ៍ឯក Read more

ចប់ជំនាញខាងបន្លំ! មុខសញ្ញាលួចទូរស័ព្ទអ្នកកំដរអ្នកជំងឺ ត្រូវអាវុធហត្ថភ្នំពេញ ក្រសោបជាប់ទាំងសំបុក ត្រៀមបញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ÷ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីប្រសិទ្ធភាពការងារ និងការឆ្លើយតបយ៉ាងរហ័សទាន់ចិត្ត ក្នុងការជួយសង្គ្រោះ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីបន្លំខ្លួនលួចទ្រព្យសម្បត្តិ (ទូរស័ព្ទដៃ) នៅក្នុងមន្ទីរពេទ្យ។ ​ហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅក្នុងបរិវេណមន្ទីរពេទ្យតេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីសន្តិសុខមន្ទីរពេទ្យ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ ដោយមានជនសង្ស័យចំនួន ០២នាក់ បានធ្វើសកម្មភាពលួចបន្លំខ្លួនទៅដេកជិតអ្នកមើលថែអ្នកជំងឺ ហើយឆ្លៀតឱកាសលួចយកទូរស័ព្ទ និងទ្រព្យសម្បត្តិរបស់ពួកគាត់។ ​ក្រោយទទួលបានព័ត៌មានភ្លាម ក្រោមបទបញ្ជាម៉ឺងម៉ាត់ និងការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពពលរដ្ឋ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗដូចរន្ទះ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ Read more

លោកជំទាវបណ្ឌិតបានស្រីមុំអញ្ជើញអបអរសាទរខួបទី១៩ ទិវាអតីតយុទ្ធជនកម្ពុជានិងសំណេះសំណាលជាមួយវីរជនក្នុងខេត្តប៉ៃលិន

​ខេត្តប៉ៃលិន÷កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណទីស្នាក់ការអតីតយុទ្ធជនខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរ ខួបលើកទី១៩ ពិវាអតីតយុទ្ធជនកម្ពុជា(១២ឧសភា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។​ក្នុងពិធីដ៏សមោឡាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ទោសេងសុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងលោក-លោកស្រីស្នងការរង មន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងបងប្អូនអតីតយុទ្ធជនសរុបប្រមាណ ២៨០នាក់។​មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់បងប្អូនអតីតយុទ្ធជន។ លោកជំទាវបានបញ្ជាក់ថា សន្តិភាព និងការអភិវឌ្ឍដែលយើងមាននៅថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់បានពីការបូជាកម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិរបស់វីរជនយើងឡើយ។​ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះគុណូបការៈដ៏ថ្លៃថ្លានេះ លោកជំទាវអភិបាលខេត្ត ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនអតីតយុទ្ធជនគ្រប់ៗគ្នា Read more

ទំនាស់ក្នុងវង់ផឹកស៊ីក្លាយជា សង្វៀនឈាម! បុរសម្នាក់កាន់ពូថៅដេញកាប់គេដល់ក្នុងផ្ទះ ចុងក្រោយត្រូវម្ចាស់ផ្ទះកាប់ តបមកវិញបណ្ដាលឱ្យ ស្លាប់ក្នុងថ្លុកឈាម

​ខេត្តកំពង់ឆ្នាំង៖ ករណីអំពើឃាតកម្មដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ១៩:៤០ នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសពីរនាក់បានប្រកាប់គ្នាដោយពូថៅ បណ្តាលឱ្យម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។​តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានការជួបជុំផឹកស៊ីមួយវង់ដែលមានគ្នា ៤ នាក់ នៅចំណុចផ្ទះឈ្មោះ សើ សុនី(ហៅអៃ)។ ក្នុងអំឡុងពេលកំពុងផឹកស៊ីយ៉ាងជោគជាំ ស្រាប់តែឈ្មោះ សុះ សាលី (ជនរងគ្រោះដែលស្លាប់) បានដើរមកដល់ក្នុងស្ថានភាពស្រវឹងខ្លាំង ហើយបានពោលពាក្យឌឺដងទៅកាន់ឈ្មោះ នី រ៉វីដែលកំពុងដេកលើអង្រឹងក្បែរនោះ។ ឃើញសភាពមិនស្រួល ម្ចាស់ផ្ទះ និងប្រជាការពារភូមិបានចេញមុខមកឃាត់បំបែក រួចដេញឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន ដើម្បីបញ្ចៀសជម្លោះ។សកម្មភាពបង្កហេតុនិងការតដៃ​ទោះបីជាមានការឃាត់បំបែកក៏ដោយ មួយសន្ទុះក្រោយមក ឈ្មោះ សុះ សាលី Read more

បង្ក្រាបទ្រង់ទ្រាយធំ! កម្លាំងកងរាជអវុធហត្ថខេត្តតាកែវ បំបែកសំបុក ជួញដូរគ្រឿងញៀនឆ្លងខេត្ត ឃាត់ខ្លួនជន់សង្ស័យ ៥ នាក់ និងថ្នាំញៀនជាង ៣០០ក្រាម

​ខេត្តតាកែវ÷ ក្រោមការបញ្ជាផ្ទាល់ ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួល នីតិវិធីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងក្ដៅគគុក រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៥នាក់ និងដកហូតបានវត្ថុតាងគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់។កិច្ចប្រតិបាលការបង្ក្រាបដ៏ម៉ឺងម៉ាត់​កិច្ចប្រតិបត្តិការដ៏ជោគជ័យនេះ បានប្រព្រឹត្តទៅជាពីរដំណាក់កាលធំៗ៖ដំណាក់កាលទី១.នៅវេលាម៉ោង ២១:៥៥ នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួនតូរ:ត: បានចុះបង្ក្រាបជាក់ស្ដែងនៅចំណុចភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ដំណាក់កាលទី ២ ពន្លាតដែនសមត្ថកិច្ច​ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងការស្រាវជ្រាវយ៉ាងហ្មត់ចត់ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តពន្លាតដែនដីទៅដល់ខេត្តកណ្តាល Read more

បំបែកសំណុំរឿងចោរលួចម៉ូតូ! កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បើកប្រតិបត្តិការឆ្លងខេត្ត ក្រសោបបានទាំងចោរ និងអ្នកទទួលផលចោរកម្ម

​ខេត្តបាត់ដំបង÷ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងជំនាញបានបង្ហាញនូវស្នាដៃយ៉ាងត្រចះត្រចង់ ក្នុងការស្រាវជ្រាវតាមប្រមាញ់ និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម។ ​កិច្ចប្រតិបត្តិការដ៏ម៉ឺងម៉ាត់នេះ បានចាប់ផ្ដើមឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហង់ គឹមហុង ដែលត្រូវបានចោរលួចម៉ូតូនៅចំណុចមុខរោងភាពយន្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ មិនទុកឲ្យជនល្មើសមានឱកាសគេចខ្លួនយូរ សមត្ថកិច្ចអាវុធហត្ថបានធ្វើការស្រាវជ្រាវយ៉ាងក្ដៅគគុក៖ ​ជំហានទី ១ នៅថ្ងៃទី១១ ខែឧសភា កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រស់ ខេមរា (ហៅម៉ាន់) នៅសង្កាត់អូរចារ ក្រុងបាត់ដំបង។ ជំហានទី ២ កិច្ចសហការឆ្លងខេត្ត ដោយមានការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងអាវុធហត្ថខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែឧសភា សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបក្ខពួក Read more

ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា«អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និង និវត្តជនកម្ពុជា ១២ ខែឧសភា» ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្ត ប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យ ស័ក្តិសម ទៅនឹង គុណបំណាច់ របស់អតីតយុទ្ធជន ចំពោះជាតិ និងប្រជាជន កម្ពុជា។ ថ្លែងនាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ អតីតយុទ្ធជន និងនិវត្តជនមិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពី Read more

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ខេត្តប៉ៃលិន៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញ ពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោម មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើន លើគ្រប់វិស័យ Read more

ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ ជំរុញការដោះស្រាយពលករត្រឡប់ពីក្រៅប្រទេស

​ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត។​កិច្ចប្រជុំបានផ្ដោតសំខាន់លើចំណុចស្នូលចំនួន ៣ រួមមាន៖​ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣។​ពិនិត្យ និងអនុម័តរបាយការណ៍ការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត។​ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។​ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត បានស្រីមុំ បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង-ស្រុក នូវចំណុចគន្លឹះដូចខាងក្រោម៖ ដោះស្រាយក្រោមបញ្ហាពលរដ្ឋឲ្យទាន់ពេល មិនត្រូវទុកបញ្ហាចោលនោះទេ ត្រូវឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋឱ្យបានរហ័ស។គគាំទ្រពលករមកពីក្រៅប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើជីវភាព និងសុខទុក្ខរបស់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដោយជួយសម្របសម្រួលស្វែងរកការងារធ្វើជូនពួកគាត់។ពង្រឹងសេវាសាធារណៈ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាឱ្យមានប្រសិទ្ធភាពខ្ពស់។ការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍ លោលោកជា ចាន់ឌិ Read more