ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត។
កិច្ចប្រជុំបានផ្ដោតសំខាន់លើចំណុចស្នូលចំនួន ៣ រួមមាន៖
ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣។
ពិនិត្យ និងអនុម័តរបាយការណ៍ការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត។
ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត បានស្រីមុំ បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង-ស្រុក នូវចំណុចគន្លឹះដូចខាងក្រោម៖ ដោះស្រាយក្រោមបញ្ហាពលរដ្ឋឲ្យទាន់ពេល មិនត្រូវទុកបញ្ហាចោលនោះទេ ត្រូវឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋឱ្យបានរហ័ស។
គគាំទ្រពលករមកពីក្រៅប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើជីវភាព និងសុខទុក្ខរបស់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដោយជួយសម្របសម្រួលស្វែងរកការងារធ្វើជូនពួកគាត់។
ពង្រឹងសេវាសាធារណៈ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាឱ្យមានប្រសិទ្ធភាពខ្ពស់។
ការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍ លោលោកជា ចាន់ឌិ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោកស្រីអភិបាលខេត្ត ដែលបានកែប្រែមុខមាត់ខេត្តប៉ៃលិនឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន។
ជាទីបញ្ចប់ លោកប្រធានក្រុមប្រឹក្សាខេត្ត បានដាស់តឿនដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបម្រើពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនខេត្តប៉ៃលិន៕
ដោយ លោក ស សារឿន


