លោក អភិបាលក្រុងប៉ោយប៉ែតដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព

​ខេត្តបន្ទាយមានជ័យ÷នៅព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ លោក គាត់ ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ “ពង្រឹងការងារគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម” នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត។ ​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងស្ថាប័នចម្រុះពាក់ព័ន្ធជុំវិញក្រុង ដើម្បីពិភាក្សា និងដាក់ចេញនូវវិធានការណ៍ក្តៅៗមួយចំនួន រួមមាន៖​រៀបចំបរិស្ថានជុំវិញក្រុងឱ្យមានរបៀបរៀបរយ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងជាប់ព្រំដែន។​បង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចេញចូលក្នុងតំបន់។​ជម្រុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង។​ក្នុងឱកាសនោះ លោកអភិបាលក្រុង ក៏បានផ្តល់អនុសាសន៍ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងធានាបាននូវភាពសុខសាន្តក្នុងមូលដ្ឋានទាំងមូល៕ ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់ លូអ៊ុយសាច់ក្នុង និងស្ដារប្រឡាយនៅស្រុកមោងឫស្សី

បាត់ដំបង៖នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់១.៥ម៉ែត្រគុណ១.៥ ម៉ែត្រ ប្រវែង៣៩០ម៉ែត្រ និងលូអ៊ុយសាច់ក្នុង២ម៉ែត្រគុណ២ម៉ែត្រ ប្រវែង២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង២៨៥ម៉ែត្រ ស្ថិតក្នុងស្រុកមោងឫស្សី។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះការជន់លិចនៅរដូវវស្សា។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងនិងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះបញ្ហាប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងការប្រកបមុខរបកសិកម្មជាដើម ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។ ឯកឧត្តម ណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យនៅតាមទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ Read more

រន្ធត់ផ្អើលខេត្តរតន:គីរី! មន្ត្រីយោធាម្នាក់ផ្ទុះកំហឹងភ្លើងប្រចណ្ឌ បំផ្ទុះគ្រាប់បែកសម្លាប់ភរិយាជាគ្រូបង្រៀន រួចប៉ងសម្លាប់ខ្លួនតាមក្រោយ

​ខេត្តរតនគិរី÷ករណីហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយបានកើតឡើង បង្កឡើងដោយមន្ត្រីយោធាម្នាក់ដែលសង្ស័យថាភរិយាមានទំនាក់ទំនងក្រៅក្បត់ ចុងក្រោយសម្រេចចិត្តប្រើគ្រាប់បែកបំផ្ទុះសម្លាប់ភរិយានៅក្នុងបន្ទប់ដេកយ៉ាងអាណោចអាធ័ម ចំណែកឯខ្លួនឯងវិញរងរបួសធ្ងន់ធ្ងរ។​​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺថ្ងៃទី ខែមិនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ ភ្លាមៗក្រោយកើតហេតុ កម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះអន្តរាគមន៍ដល់ទីតាំងផ្ទាល់។​តាមការបញ្ជាក់ពីសមត្ថកិច្ច អត្តសញ្ញាណអ្នកទាំងពីររួមមាន៖១. ភរិយាឈ្មោះ រ៉ា វ៉ែនសុភា អាយុ ៣២ឆ្នាំ ជនជាតិគ្រឹង មុខរបរជាគ្រូបង្រៀន។ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងបន្ទប់ដេក។២ ស្វាមី ឈ្មោះ កាទ្រិងកើល.អាយុ ៤០ឆ្នាំ ជនជាតិគ្រឹង ជាមន្ត្រីយោធានៅកងពលលេខ១២៨ (ឈរជើងនៅភ្នំទ្រព្យ)។ ជនបង្កបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។​​យោងតាមប្រភពព័ត៌មានបឋម មូលហេតុដែលឈានដល់ការបំផ្ទុះគ្រាប់បែកនេះ គឺផ្តើមចេញពី ភ្លើងប្រចណ្ឌ ដោយបុរសជាប្តីសង្ស័យថាភរិយាមានសាហាយស្មន់ ទើបបង្កជាជម្លោះយ៉ាងខ្លាំងក្លា និងឈានដល់ការប្រើប្រាស់គ្រឿងផ្ទុះដើម្បីបញ្ចប់បញ្ហា។​បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារ Read more

​អាជ្ញាធរខេត្តបាត់ដំបងចុះ ពិនិត្យទីតាំងចាក់ដី រំលោភចំណីស្ទឹង និងហាមឃាត់ដាច់ខាតផ្កាកការសាងសង់សំណងរឹង

ខេត្តបាត់ដំបង÷អាជ្ញាធរស្រុកសង្កែ បានចាត់វិធានការចុះពិនិត្យ និងបង្គាប់ឱ្យម្ចាស់ដីកាយដីចេញវិញជាបន្ទាន់ បន្ទាប់ពីរកឃើញថាមានការចាក់ដីរំលោភចូលចំណីស្ទឹងសង្កែ ប្រវែងដល់ទៅ ១០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ។​ក្នុងប្រតិបត្តិការចុះពិនិត្យនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ លោក នាង ច័ន្ទ ថារ៉ាអភិបាលស្រុកសង្កែ រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយម បានពិនិត្យឃើញជាក់ស្ដែងនូវការរំលោភបំពាននេះ។ ជាដំណោះស្រាយ ក្រុមការងារជំនាញបានសម្រេច៖បង្គាប់ឲ្យម្ចាស់ដីកាយអាចម៌ដីចេញ ដែលចាក់លើស ១០ ម៉ែត្រនោះចេញវិញ។​ហើយតម្រូវឲ្យរៀបចំជើងទេច្រាំង ឡើងវិញឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស​អាចម៌ដីដែលកាយចេញ ត្រូវយកទៅចាក់បំពេញទីតាំងដែល ច្រាំងបាក់ដោយធម្មជាតិនៅក្បែរនោះ។ ​តាមការបំភ្លឺពីម្ចាស់ទីតាំង មូលហេតុនៃការចាក់ដីនេះគឺដើម្បីធ្វើជាចំណតរថយន្តសម្រាប់កម្មវិធីជួបជុំផ្សេងៗ។ ទោះជាយ៉ាងណា លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលស្រុក មិនអនុញ្ញាតឲ្យមានការសាងសង់សំណង់រឹងមាំ នៅលើទីតាំងរំលោភបំពាននេះឡើយ។​ជាចុងក្រោយ អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងស្ទឹងសង្កែ សូមបញ្ឈប់ការចាក់ដី ឬសាងសង់សំណង់រំលោភយកចំណីស្ទឹងដែលជាទ្រព្យសម្បត្តិសាធារណៈ ដើម្បីរួមគ្នាថែរក្សាការពារសោភ័ណភាព Read more

បង្ក្រាបមុខសញ្ញាគ្រឿងញៀនពីរករណីផ្ទួនៗឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោមការ សហការរវាងនគរបាលស្រុកសង្កែ និងក្រុងបាត់ដំបង

​ខេត្តបាត់ដំបង÷កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយតូចចំនួន ២ករណីផ្សេងគ្នា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ (ស្រីម្នាក់)។​ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។​មន្ត្រីដឹកនាំកម្លាំងផ្ទាល់រួមមាន៖លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ។លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន​អធិការនគរបាលក្រុងបាត់ដំបង។​កម្លាំងចម្រុះបានចុះអនុវត្តវិធានការនៅចំណុចឃុំអូរដំបង២ ស្រុកសង្កែ រហូតឈានដល់ការបង្ក្រាបបានជោគជ័យ។​វត្ថុតាដែលសមត្ថកិច្ចចាប់ដករហូតបានរួមមាន÷​ក្រោយការឆែកឆេរ សមត្ថកិច្ចដកហូតបាន៖​ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ២៦ថង់។​ទូរសព្ទដៃ ៤គ្រឿង និងម៉ូតូ ១គ្រឿង។​រួមទាំងសម្ភារៈវេចខ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។​​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានលោកវរសេនីយ៍ទោ យុត តុងហូចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង Read more

រឿងអាស្រូ វនៅស្រុកព្រៃកប្បាស ក្រុមហ៊ុនបុកគ្រិះរំលោភប្រឡាយសាធារណៈគ្មានច្បាប់ខណៈអាជ្ញាធរ រុញដាក់គ្នាដូចបាល់

​ខេត្តតាកែវ÷កំពុងក្លាយជាប្រធានបទក្តៅគគុក និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន បន្ទាប់ពីលេចធ្លាយករណីក្រុមហ៊ុនឯកជនមួយ បានបុកគ្រឹះសសរបេតុងចូលក្នុងប្រឡាយរំដោះទឹកក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ដោយគ្មានច្បាប់អនុញ្ញាត។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះ គឺប្រតិកម្មបែប “លាងខ្លួន” ពីសំណាក់មន្ត្រីពាក់ព័ន្ធ ដែលហាក់បង្ហាញពីភាពទន់ជ្រាយនៃច្បាប់នៅក្នុងតំបន់នោះ។ ​យោងតាមប្រភពព័ត៌មានចុងក្រោយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ការសាងសង់បុកគ្រឹះរំលោភយកដីប្រឡាយរំដោះទឹកនេះ ត្រូវបានគេមើលឃើញថា ជាការបំផ្លាញផលប្រយោជន៍រួមរបស់សហគមន៍។ ពលរដ្ឋបានលើកឡើងថា ទង្វើនេះមិនត្រឹមតែរំលោភច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមួយចំនួន កំពុង “យកច្បាប់ទ្រាប់គូទអង្គុយ” និងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ការប្រៀបធៀប ដ៏ឈឺចាប់ច្បាប់ មានសម្រាប់តែអ្នកតូច? ​មហាជនបានរំឮកដោយការឈឺចាប់ថា កាលពីពេលកន្លងទៅ សំណង់របងដែលសាងសង់តាមបណ្តោយស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់ ត្រូវបានថ្នាក់ដឹកនាំបញ្ជាឱ្យវាយកម្ទេចចោលភ្លាមៗ ដើម្បីពង្រឹងអំណាចច្បាប់។ ប៉ុន្តែដោយឡែកនៅស្រុកព្រៃកប្បាស សំណង់បុកគ្រឹះរឹងមាំរំលោភប្រឡាយដែលខុសច្បាប់ក្រឡែត បែបជាមន្ត្រីពាក់ព័ន្ធ “សម្ងំដេកលក់” ធ្វើមិនដឹងមិនឮទៅវិញ Read more

កម្ពុជាបន្តសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យាជនជាតិចិន ចំនួន ៥០០នាក់ត្រូវបានបណ្ដេញចេញពីប្រទេស ពាក់ព័ន្ធនឹងករណីឆបោក តាមអនឡាញ

​ភ្នំពេញ÷ ក្នុងយុទ្ធនាការក្ដៅគគុកដើម្បីលុបបំបាត់បទល្មើសឆ្លងដែន កម្ពុជាបានសម្រេចបណ្ដេញជនជាតិចិនចំនួន ៥០០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីរាវរកឃើញថាមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅខុសច្បាប់។ ​យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិន ដើម្បីចាត់វិធានការលើបុគ្គលទាំងនោះ។ ព័ត៌មានលម្អិត នៃនៃប្រតិបត្តិការចំនួនជនបរទេ សរុប ៥០០នាក់(ស្រី ១៣នាក់)។ ​ ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams), ការលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់។ មធ្យោបាយដឹកជញ្ជូន÷ យន្តហោះពិសេស (Charter Flight)។ ​ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងច្រកទ្វារអាកាសយានដ្ឋានកងកេង Read more

គ្រោះអគ្គីភ័យឆេះផ្ទះមួយខ្នងនៅក្រុងបាត់ដំបងបង្ករឡើងដោយ កូន ប្រុសបែកថ្នាំ ដុតផ្ទះខ្លួនឯង

ខេត្តបាត់ដំបង÷ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី១២ ភូមិបាល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង បន្ទាប់ពីបុរសម្នាក់ដែលគេស្គាល់ថាជាអ្នកប្រើប្រាស់គ្រឿងញៀន បានដុតផ្ទះខ្លួនឯងបណ្តាលឱ្យខូចខាតទាំងស្រុង។ ​យោងតាមរបាយការណ៍ពីសមត្ថកិច្ច ជនបង្កមានឈ្មោះ ផល( ហៅទត)ភេទប្រុស បានធ្វើសកម្មភាពដុតផ្ទះដែលជាជម្រកស្នាក់នៅជាមួយម្តាយបង្កើតឈ្មោះ ចាន់ ចេង។ មូលហេតុនៃទង្វើអមនុស្សធម៌នេះ ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីជនបង្កមានសភាព បែកថ្នាំ (ប្រើប្រាស់សារធាតុញៀនហួសកម្រិត) រហូតបាត់បង់ម្ចាស់ការលើខ្លួនឯង។ ផ្ទះសង់ផ្ទាល់ដី ទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ គ្រោងដែក ដំបូលស័ង្កសី។ ​ឆេះបំផ្លាញផ្ទះទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។ ​ ទំហំទឹកប្រាក់៖ តាមការប៉ាន់ស្មានបឋម ការខូចខាតមានតម្លៃប្រមាណ៥០០ដុល្លារ។ Read more

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការសំណេះ សំណាល និងដាក់ទិសដៅការងារដល់និស្សិតនគរបាល ទើបបញ្ចប់ការសិក្សាដើម្បីពង្រឹងប្រសិទ្ធភាព ការងារក្នុងខេត្តបន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ÷នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ (ខ) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ១២រូប ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។ ​អមដំណើរក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សនិងលោកវរសេនីយ៍ឯក ឱនរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ​ក្នុងឱកាសដ៏រំភើបនោះ លោកឧត្ដមសេនីយ៍ត្រីស្នងការ បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗនិស្សិតទាំងពីរភេទ រហូតទទួលបានជោគជ័យ និងបញ្ចប់វគ្គសិក្សាជាស្ថាពរ។ លោកបានចាត់ទុកធនធានមនុស្សថ្មីទាំងនេះថា ជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ​ដើម្បីឱ្យការអនុវត្តការងារទទួលបានលទ្ធផលខ្ពស់ លោកស្នងការបានផ្តល់អនុសាសន៍ណែនាំដល់ផែនការងារធនធានមនុស្ស និងការិយាល័យបុគ្គលិក ត្រូវពិនិត្យ និងបែងចែកតួនាទីភារកិច្ចដល់និស្សិតទាំង ១២រូប ឱ្យស្របទៅតាមមុខវិជ្ជា និងជំនាញឯកទេសដែលពួកគេបានសិក្សានៅសាលាកន្លងមក។ ការធ្វើបែបនេះ គឺដើម្បីធានាថា “មនុស្សត្រូវនឹងការងារ” សំដៅបង្កើនប្រសិទ្ធភាពក្នុងអង្គភាព។ Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ  អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី

ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស ២៥៦៩ គ.ស ២០២៦ ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកលេងកំសាន្ត Read more