ចប់បាត់! នាយប៉ុស្តិ៍នគរបាលព្រៃជ្រូក ត្រូវផ្អាកការងារភ្លាមៗ ក្រោយលេចឮ ព័ត៌មានលួចដោះលែង បងសៀង មេល្បែងដ៏ល្បីនៅសៀមរាប
ខេត្តសៀមរាប÷លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចចេញដីកាផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ត្រី គិន លឿង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃជ្រូក នៃអធិការដ្ឋាននគរបាលស្រុកពួក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងខ្លាំងជុំវិញករណីដោះលែងមេល្បែង។យោងតាមលិខិតលេខ ១៩៣២/២៦ នបខ.សរ ការសម្រេចអនុវត្តវិន័យនេះ ធ្វើឡើងក្នុងមូលហេតុ ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។ លោកវរសេនីយ៍ត្រី គិន លឿង ត្រូវបានតម្រូវឱ្យមកបង្ហាញមុខនៅអធិការដ្ឋាននគរបាលស្រុកពួកជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំការសម្រេចជាថ្មី។ការដកបញ្ឈរជើងមន្ត្រីជាន់ខ្ពស់រូបនេះ បានកើតឡើងក្រោយពេលមានការផ្សព្វផ្សាយព្រោងព្រាតថា បុគ្គលឈ្មោះ បង សៀង ដែលគេស្គាល់ថាជាមេល្បែងអាប៉ោងដ៏ល្បីក្នុងតំបន់ ត្រូវបានសមត្ថកិច្ចស្រុកពួកបង្ក្រាប និងឃាត់ខ្លួនរួមជាមួយបក្សពួកសរុប ៧ នាក់ រួចប្រគល់ឱ្យប៉ុស្តិ៍រដ្ឋបាលព្រៃជ្រូកជាអ្នកចាត់ការបន្ត។ ក៏ប៉ុន្តែ អ្វីដែលបង្កឱ្យមានការភ្ញាក់ផ្អើលនោះ គឺមេល្បែងរូបនេះ បែរជាអាចគេចខ្លួនបាត់ដោយសុវត្ថិភាព ដែលនាំឱ្យមានការសង្ស័យថា Read more










