សមត្ថកិច្ចក្រុងប៉ោយប៉ែតបើកប្រតិបត្តិការបង្ក្រាប ក្រុមជួញដូ រនិងប្រើប្រាស់គ្រឿងញៀនយ៉ាងក្តៅគគុក ឃាត់ខ្លួនជន់បរទេស និងជនជាតិខ្មែរ ៤នាក់ ព្រមទាំងដករហូតវត្ថុតាងបានជាច្រើន
ក្រុងប៉ោយប៉ែត÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការឆ្លើយតបយ៉ាងទាន់ចិត្តចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន ០៤នាក់ (ក្នុងនោះមានជនបរទេស ៣នាក់) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០នាទី ត្រង់ចំណុចជិតសាលាដុនប៊ូស្គូ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កិច្ចប្រតិបត្តិការដ៏ជោគជ័យនេះ អាចប្រព្រឹត្តទៅបានយ៉ាងលឿនរហ័ស គឺផ្ដើមចេញពីកិច្ចសហការយ៉ាងស្អិតល្មួតរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយមានប្រជាពលរដ្ឋល្អបានរាយការណ៍ផ្ទាល់តាមទូរស័ព្ទ។ ភ្លាមៗនោះ ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលាពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់នៅលើសមរភូមិដោយ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ធ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនៃផែនប្រឆាំងគ្រឿងញៀន បានចុះអន្តរាគមន៍ឡោមព័ទ្ធ Read more










